ថៃ៖ តារាសម្ដែងថៃ នាង Baitoei Zuvapit ជាតារាសម្ដែងមួយរូប ដែលមានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាត ដែលត្រូវបានទស្សនិកជនជាច្រើនបានស្គាល់នាងតាមរយៈរឿងភាគជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែមានភាពជោគជ័យក្នុងវិស័យសិល្បៈនោះ ចំណែករឿងស្នេហាវិញក៏មានភាពផ្អែមល្ហែមនឹងគ្នាទៅវិញទៅមក ដែលគូស្នេហ៍របស់នាងគឺ លោក Pup Patchai ជាតារាចម្រៀងដែលមានសម្លេងយ៉ាងពីរោះ ដោយអ្នកទាំងពីរបានទាក់ទងគ្នាមួយរយៈពេលមកហើយ។
ហើយអ្វីដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើលនិងហួសចិត្តរបស់អ្នកទាំងពីរនោះគឺ លោក Pup Patchai ដែលជាគូស្នេហ៍របស់ Baitoei ចូលចិត្តលេងសើចជាមួយនឹងសង្សាររបស់ខ្លួន ដោយបានបង្ហាញរូបភាពដ៏អស់សំណើចរបស់ Baitoei នៅក្នុងបណ្តាញសង្គមដើម្បីឱ្យមានការខ្មាស់អៀន និងមានភាពសប្បាយរីករាយផងដែរ។ ដែលនៅក្នុងនោះ គឺជារូបភាពដែលនាងមិនបានត្រៀមខ្លួនទុកជាមុន ដែលមើលទៅហើយធ្វើឲ្យអស់សំណើចដល់អ្នកគាំទ្រជាច្រើន ដូចជាការធ្វើមុខស្មើ បិទភ្នែក ពេលខ្លះត្រូវគេលួចថតទាំងខ្លួនកំពុងគេងលក់ផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖