ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងថៃលោក Toey ភាគច្រើនទស្សនិកជនសុទ្ធតែបានស្គាល់គាត់តាមរយៈបទចម្រៀងដ៏ល្បីមួយបទចំណងជើង «Ngut Toeung Ngut» ដែលធ្វើឱ្យម្នាក់ៗ មិនថាចាស់ ឬក្មេងបានរីករាយជាមួយបទចម្រៀងមួយបទនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែមានការគាំទ្របែបនេះ ទើបស្ថានីយទូរទស្សន៍ ភី អិន អិន បានអញ្ជើញរូបលោកមកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី «Boostrong Music On Fire» ដោយអនុញ្ញាតិឱ្យទស្សនិកជនមកជួបផ្ទាល់ ច្រៀង កម្សាន្តជាមួយលោកដោយសេរីនៅស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍ ភី អិន អិន។
នៅថ្ងៃនោះដែរ មិនត្រឹមតែបទចម្រៀង «Ngut Toeung Ngut» ប៉ុណ្ណោះទេ Toey ក៏នឹងលើកយកបទចម្រៀងចំនួនបីបទផ្សេងទៀតមកបង្ហាញជូនទស្សនិកជន។ ជឿជាក់ថាសប្តាហ៍នេះនឹងមានភាពខុសប្លែកពីសប្តាហ៍កន្លងទៅពិតជាមិនខាន។
ដោយឡែកសម្រាប់តារាចម្រៀងខ្មែរយើងដែលមានវត្តមានក្នុងថ្ងៃតែមួយជាមួយលោកក៏សុទ្ធសឹងតែជាតារាដែលមានឈ្មោះបោះសម្លេង និងមានអ្នកគាំទ្រយ៉ាងច្រើនមានដូចជា កញ្ញា យូរី កញ្ញា រុន រីយ៉ា និងក្រុមតារារ៉ក់ Dreaming Band។
តារាចម្រៀងខ្មែរ និងថៃខាងលើនេះ នឹងជួបជុំគ្នាអង្រួនឆាកតន្ត្រី «Boostrong Music On Fire» នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅស្ទូឌីយោ ភី អិន អិន ព្រែកព្នៅ។
មិនត្រឹមតែទទួលបានភាពសប្បាយរីករាយជាមួយតារាចម្រៀងប៉ុណ្ណោះទេ ទស្សនិកជនក៏នៅមានឱកាសទទួលបានរង្វាន់ពិសេសពីកម្មវិធី គឺការលេងហ្គេម «ប៊ូស្ត្រងតេឈ្នះលុយ» ដែលមានទឹកប្រាក់ចាប់ពី ២០០,០០០ (២សែនរៀល) ដល់មាសមួយតម្លឹងថែមទៀតផង ដែលកម្មវិធី «ប៊ូស្ត្រងតេឈ្នះលុយ» នេះនឹងធ្វើឡើងរៀងរាល់សប្តាហ៍ក្នុងកម្មវិធី «Boostrong Music On Fire» របស់ ភី អិន អិន៕
ទស្សនាឃ្លីបខ្លីសូមចុច៖