ថៃ៖ តារាសម្ដែងថៃ Namcha Cheranut ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈ និងទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗ តាមរយៈរឿងភាគល្បីៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែមានភាពល្បីល្បាញ និងទទួលបានជោគជ័យនៅក្នុងវិស័យសិល្បៈតែប៉ុណ្ណោះទេ បើក្រឡេកមកមើលពីរឿងស្នេហាវិញ ឃើញថាតារាសម្ដែងរូបនេះ ក៏មានភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍របស់ខ្លួន ដែលបានទាក់ទងគ្នាជាយូរមកហើយផងដែរ។
លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ តារាសម្ដែង Namcha បង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ដែលជារូបថត Pre-Wedding របស់ខ្លួនជាមួយនឹងគូស្នេហ៍ បានធ្វើឲ្យមានកាភ្ញាក់ផ្អើលដល់ហ្វេនៗគ្រប់គ្នា ព្រោះដោយសារតែក្នុងរូបភាព Pre-Wedding នេះ ពួកគេទាំងពីរនាក់ ពិតជាមានភាពផ្អែមល្ហែម រ៉ូមែនទិក ជាមួយនឹងបរិយាកាសនៅឯមាត់សមុទ្រ ដែលវាបានជួយបន្ថែមក្នុងការបំពេញអ្វីៗឲ្យចេញមកល្អឥតខ្ចោះផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖