បរទេស៖ អតីតបវរកញ្ញា BumBum នាង Suzy Cortez បានបង្ហាញសេចក្ដីស្រឡាញ់ និងការគាំទ្ររបស់អ្នកចំពោះកំពូលកីឡាករ Lionel Messi ដោយសាក់រូបមុខខ្សែប្រយុទ្ធម្នាក់នេះនៅលើក្រលៀនរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុននឹងឈានដល់ការចាក់សាក់រូបមុខរបស់ Messi នៅលើក្រលៀន តារាម៉ូដែលស៊ិចស៊ីរបស់ប្រេស៊ីលរូបនេះក៏ធ្លាប់បានសាក់ឈ្មោះ Messi នៅក្បែរគូទរបស់នាងផងដែរ ដោយនាងនិយាយថានេះគឺជាអ្វីដែលនាងធ្វើទៅតាមសន្យានៅក្នុងកម្មវិធីទូរទស្សន៍មួយ។
“តាំងពីខ្ញុំបានសាក់ឈ្មោះកំពូលកីឡាកររបស់ Barcelona នៅលើគូទរួចមក ខ្ញុំគិតថានឹងសាក់រូបគេបន្ថែមទៀត ដើម្បីជាកិត្តិយសដល់កីឡាករល្អនៅក្នុងប្រវត្តិសាស្រ្ត។ ខ្ញុំធ្លាប់បានសន្យាថានឹងធ្វើវានៅក្នុងបទសម្ភាសនៅលើកញ្ចក់ទូរទស្សន៍៕”


ប្រភព៖ TheSun