អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Alexandre Lacazette ត្រូវបានគេរាយការណ៍ថាជាជម្រើសទី២ របស់ក្រុម Atlectico Madrid ប្រសិនបើក្លិបយក្សអេស្ប៉ាញមួយនេះ បរាជ័យក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Edinson Cavani ពីក្រុម Paris Saint-Germain។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សAt.Madrid បំប៉ោងសំណាញ់ទីបាន២២គ្រាប់ប៉ុណ្ណោះក្នុងលីគ La Liga រដូវកាលនេះ ហើយគ្រូបង្វឹកលោក Diego Simone កំពុងស្វែងរកជើងស៊ុតឆ្នើម១រូប មកពង្រឹងក្រុមដើម្បី ប្រជែងពានជាមួយក្រុមយក្សអេស្ប៉ាញ Barcelona និង Real Madrid ។ ជាក់ស្ដែងក្រុមទាំងពីរនេះ បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ១និងលេខ២ ក្នុងលីគដោយ១៩ប្រកួតកន្លងទៅពួកគេរកបាន៤០ពិន្ទុ នាំមុខក្រុមលេខ៣ At.Madrid ចំនួន៥ពិន្ទុ។
ជម្រើសជាតិអ៊ុយរ៉ាហ្កាយ Cavani ជាគោលដៅចំបងរបស់លោក Simone ប៉ុន្តែ PSG បានទទូចប្រាប់ថាពួកគេនឹងមិនលក់ខ្សែប្រយុទ្ធកណ្ដាលរូបនេះ ក្នុងខែមករានោះទេ បើទោះបីជាកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្ដៅខាងមុខក៏ដោយ។
យ៉ាងណា យោងតាមការចុះផ្សាយរបស់កាសែត Marca នាយកប្រតិបត្តិក្លិប At.Madrid លោក Miguel Angel Gil Marin កំពុងស្វែងរកជម្រើសផ្សេងទៀត ដោយលោកសម្លឹងឃើញខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរបស់ Arsenal កីឡាករ Lacazette ជាគោលដៅទីពីររបស់លោក។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ធ្លាប់មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លិបនៅអេស្ប៉ាញម្ដងរួចទៅហើយកាលពីទីផ្សាដោះដូររដូវក្ដៅកន្លងទៅ ហើយបច្ចុប្បន្នបើយោងតាមប្រភពខាងលើ ក្រុមលោក Simone គ្រោងដាក់ខ្សែបម្រើស្លាប Thomas Lemar ក្នុងកិច្ចព្រមព្រៀងជាថ្នូរប្ដូរយករូបគេពី Arsenal។
Lemar ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបតោខៀវ Chelsea ក្រោយរូបគេមិនសូវជាជោគជ័យនៅទឹកដីអេស្ប៉ាញ។ ជាក់ស្ដែងចាប់តាំងពីចាកចេញពី Monaco មកចូលរួមជាមួយ At.Madrid ក្នុងតម្លៃ៥១លានផោន (ឬប្រមាណ៦៦លានដុល្លារ) កាលពីឆ្នាំ២០១៨មក រូបគេស៊ុតបញ្ចូលទីបាន៣គ្រាប់ប៉ុណ្ណ៉ ក្នុងចំណោមការបង្ហាញខ្លួនចំនួន៤៩លើក ក្នុងក្របខណ្ឌ La Liga។
គួរឲ្យដឹងដែរថា កីឡាករវ័យ២៤ឆ្នាំរូបនេះ ក៏ស្ថិតក្នុងរ៉ាដារបស់ Jose Mourino ផងដែរ កាលពីពេលថ្មីនេះៗ ប៉ុន្តែ Tottenham Hotspur ចង់បានត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ៕
ប្រភព៖ talksport