ចុម! តារាម៉ូដែលម្នាក់ចាយអស់រាប់ម៉ឺនដុល្លារ បែរជាលែងលះប្ដី បន្ទាប់ពីគ្មានប្រាក់ឲ្យនាងចាយ

//s5.kh1.co/dd/dda807946a3c93ecda56e16c7b73ef6b5dbf2ac1.jpg
សង្គម

 ១៥-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាម៉ូដែលនាង Kato Sari បានសម្រេចចិត្តលែងលះប្ដី ព្រោះតែគ្មានប្រាក់ឲ្យនាងចាយ

ជប៉ុន៖ តារាម៉ូដែលនាង Kato Sari វ័យ២៩ឆ្នាំ កំពុងរងការរិះគន់យ៉ាងខ្លាំងពេញបណ្ដាញសង្គមក្នុងប្រទេសជប៉ុន បន្ទាប់ពីនាងបង្ហោះវីដេអូទៅលើយូធូបប្រកាសថា នាងបានលែងលះប្ដីដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Kato Sari បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាក្នុងខែឧសភា ឆ្នាំ២០១៩ និងសម្រេចចិត្តរៀបការក្នុងខែកញ្ញា ឆ្នាំ២០១៩។ កំឡុងពេលទាក់ទងគ្នាបីខែដំបូង នាងបានចំណាយប្រាក់អស់ចំនួន១០០លានយេនរបស់ប្ដី (ប្រមាណ៩សែនដុល្លារអាមេរិក) ទៅលើកាបូប សម្លៀកបំពាក់ ឡាន និងសម្ភារទំនើបៗជាច្រើនទៀត។ បន្ទាប់ពីរៀបការជាមួយគ្នាមិនបានប៉ុន្មានខែផង បុរសជាប្ដីបានសុំឲ្យនាងបញ្ឈប់ការទិញអីវ៉ាន់ ព្រោះតែគាត់មិនមានប្រាក់ច្រើនដូចមុន និងក្រុមហ៊ុនជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។ នេះគឺជាមូលហេតុដែលធ្វើឲ្យនាងខឹងយ៉ាងខ្លាំង និងសម្រេចចិត្តលែងលះ ហើយម៉្យាងវិញទៀត នាងក៏មិនចាប់អារម្មណ៍ទៅលើបុរសគ្មានប្រាក់ដែរ។

នាង Kato Sari ក៏បាននិយាយដែរថា រាល់ការចាយវាយទាំងអស់គឺជាការដោះដូរជាមួយការខំអត់ធ្មត់ពរពោះ និងសម្រាលកូន។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នាង Kato Sari បានបង្ហោះរូបភាពជាមួយនឹងបុរសម្នាក់ទៅលើបណ្ដាញសង្គមអុីនស្តាក្រាម ហើយនេះក៏បញ្ជាក់ឲ្យដឹងថា នាងបានលែងលះដាច់ស្រេចជាមួយនឹងប្ដីរួចរាល់ហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

  នាង Kato Sari
  នាង Kato Sari
  នាង Kato Sari
  នាង Kato Sari
  នាង Kato Sari
  នាង Kato Sari
  នាង Kato Sari
  នាង Kato Sari
  នាង Kato Sari
  នាង Kato Sari
 នាង Kato Sari និងបុរសថ្មី
 នាង Kato Sari និងបុរសថ្មី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T