ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាស្រី អ្នកនាងពេជ្រ សូលីកា កំពុងតែជួបទុក្ខជាទម្ងន់ ក្រោយម្តាយបង្កើតបានជាប់ឈ្មោះជាឃាតករសម្លាប់មនុស្ស ស្របពេលដែលហ្វេនជាច្រើនពិតជាបារម្ភខ្លាំង ចំពោះសុខភាពនាង និងកូនក្នុងផ្ទៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនបានប៉ុន្មានផង តារាចម្រៀងប្រុសដែលជាដៃគូដ៏សាកសម និងជាមិត្តនឹងគ្នាយូរមកហើយ លោកនីកូ បានធ្វើការសរសររៀបរាប់ពីនាងយ៉ាងក្តុកក្តួល ក្រោយនាងកំពុងតែឈរនៅលើបញ្ហាជាច្រើន ជាពិសេសនោះបានទម្លាយនូវរឿងរ៉ាវខ្លះៗទាក់ទងពីនាងផងដែរ។ ដោយក្នុងនោះលោកបានធ្វើការរៀបរាបថា៖
«មកទល់ស្មើនេះខ្ញុំអារម្មណ៏មិននៅក្នុងខ្លួនទេ ព្រោះបព្ហារបស់គាត់ តាំងពីដើមមកទល់ពេលនេះអាចថាខ្ញុំស្គាល់គាត់ច្បាស់ ដឹងរឿងគ្រប់យ៉ាងតាំងពីមុនមកទល់ពេលនេះថាខ្សែរជីវិតក្មេងស្រីម្នាក់នេះជួបបព្ហាអីខ្លះ តស៊ូយ៉ាងណាខ្លះ (ខ្ញុំស្គាល់គាត់មុនពួកយើងចូលច្រៀងទាំងពីរនាក់ ព្រោះផ្ទះជាប់គ្នា) ទោះនៅជិតគ្នាទាស់ទែង អន់ចិត្តខឹងខ្លាំងយ៉ាងណា មានគ្រប់បែបយ៉ាង តែខ្ញុំមិនដែល ភ្លេចអាណិត ភ្លេចបារម្ភពីគាត់ទេ រឿងកើតឡើងរួចទៅហើយគ្រប់យ៉ាងមិនអាចបកក្រោយទេមានតែពាក្យថាស្តាយ ស្តាយក្រោយចំពោះរឿងទាំងអស់ដែលបានកើតឡើង តែខ្ញុំពិតជាអគុណការឆ្លើយតប ជារួម បង្ហាញថា ប្អូនរឹងមាំតស៊ូទៅមុខទៀត ជាម្តាយ ជាបងស្រីដ៏ល្អសំរាប់ប្អូន និងកូនក្នុងផ្ទៃ។ ជាថ្មីម្តងទៀតសូមចូលរួមសោកស្តាយគ្រួសារសពដែលបាត់បង់សមាជិកជាទីស្រលាញ់របស់គ្រួសាផងដែរ និងសូមវិញ្ញាណក្ខន្ធទៅកាន់សុគតិភព ដោយក្តីអនុគ្រោះពីខ្ញុំ»។
ទន្ទឹមនឹងសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតមិននឹកស្មានថា តារាស្រីរូបនេះពិតជាលំបាកខ្លាំងតាំងតែពីក្មេងបែបនេះ ស្របពេលដែលមនុស្សមួយចំនួនគិតថានាងមានប្រាក់រស់នៅសុខសាន្តនោះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖








