ដំណើរនៃការរីកចម្រើនឥតឈប់ឈរ៖ ទីប្រឹក្សាផែនការជីវិត AIA ប្តេជ្ញាចិត្តការពារគ្រួសារកម្ពុជាឲ្យ​បាន​កាន់តែច្រើន

//s5.kh1.co/18/18ace6af830f6a2b250a46514c605d47958daa9e.jpg
សង្គម

 ១៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កម្មវិធីដ៏ឱឡារិកមួយនៅថ្ងៃនេះ ក្នុងគោលបំណងអបអរសាទរសមិទ្ធិផលជាវិជ្ជមានរបស់​ទីប្រឹក្សាផែនការជីវិត AIA ក្នុងការជួយការពារហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា និងដើម្បីលើកទឹកចិត្តឲ្យពួកគាត់បន្តផ្តល់ការការពារដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍​ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានរៀបចំកម្មវិធីដ៏ឱឡារិកមួយនៅថ្ងៃនេះ ក្នុងគោលបំណងអបអរសាទរសមិទ្ធិផលជាវិជ្ជមានរបស់​ទីប្រឹក្សាផែនការជីវិត AIA ក្នុងការជួយការពារហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា និងដើម្បីលើកទឹកចិត្តឲ្យពួកគាត់បន្តផ្តល់ការការពារដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើន​ រួម​មានលោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃសម្ព័ន្ធ អេ អាយ អេ និងលោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនុចសំខាន់ដែលត្រូវបានសង្កត់ធ្ងន់ក្នុងកម្មវិធីនេះ គឺការរីកចម្រើនដ៏ធំធេងរបស់ក្រុមហ៊ុន។ នេះជាការឆ្លុះបញ្ចាំងពីលទ្ធផលការ​ងារ​ដ៏អស្ចារ្យរបស់ទីប្រឹក្សាផែនការជីវិត AIA ដែល​បាន​ពង្រីកវិសាលភាពរបស់ខ្លួនដល់ទៅ៤ដងធំជាង​ឆ្នាំមុន ជាមួយនឹងការរីកចម្រើននៃអាជីវកម្មដ៏គួរឲ្យកត់សម្គាល់របស់ក្រុមហ៊ុនពីមួយឆ្នាំទៅមួយឆ្នាំ។​

ទីប្រឹក្សាផែនការជីវិត AIA ប្តេជ្ញាចិត្តការពារគ្រួសារកម្ពុជាឲ្យ​បាន​កាន់តែច្រើន
ទីប្រឹក្សាផែនការជីវិត AIA ប្តេជ្ញាចិត្តការពារគ្រួសារកម្ពុជាឲ្យ​បាន​កាន់តែច្រើន

លោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ 

«ឆ្នាំ២០១៩ គឺជាពេលវេលាដ៏ពិសេសមួយសម្រាប់ អេ អាយ អេ ខេមបូឌា ដូច្នេះវាពិតជាសាកសមបំផុតដែលយើងចាប់ផ្ដើមទំព័រថ្មីនៃឆ្នាំ២០២០ ជាមួយនឹងការអបអរសាទរនូវសមិទ្ធិផលរបស់ឆ្នាំចាស់ និងត្រៀមខ្លួនសម្រេចឲ្យបាននូវលទ្ធផលឆ្នាំថ្មី ឲ្យកាន់តែប្រសើរថែមទៀត។ សមិទ្ធិផល ដែលគួរជាទីមោទនៈនោះ គឺការកើនឡើងយ៉ាងគួរឲ្យកត់សំគាល់នៅបុព្វលាភប្រចាំឆ្នាំ ដែលនេះជាការផ្តល់ទំនុកចិត្តយូរអង្វែងពីប្រជាជនកម្ពុជាចំពោះ អេ អាយ អេ ដើម្បីការពារសុវត្ថិភាពហរិញ្ញវត្ថុ និងសុខមាលភាពរបស់ពួកគាត់ជាច្រើនជំនាន់បន្តទៅមុខ។ ហើយយើងមិនអាចសម្រេចសមិទ្ធិផលនេះបាន ដោយមិនមានអ្នករាល់គ្នានៅ អេ អាយ អេ ឡើយ ជាពិសេសគឺទីប្រឹក្សាផែនការជីវិត AIA។»

លោកស្រី Pauline Teoh
លោកស្រី Pauline Teoh
លោកស្រី Pauline Teoh

ជាការឆ្លុះបញ្ចាំងពីការថ្លែងអំណរគុណនេះ កម្មវិធីបានប្រកាសទីប្រឹក្សាផែនការជីវិត AIA ១៩នាក់ ដែលទទួលបានសមាជិកភាពបទដ្ឋានលំដាប់ពិភពលោក Million Dollar Round Table (“MDRT”) សម្រាប់ឆ្នាំ ២០១៩ ដោយមានលោកស្រី កែវ សុចិន្តា ដែលសម្រេចបាននូវបទដ្ឋានលំដាប់អន្តរជាតិកាន់តែខ្ពស់ជាងនេះទៅទៀតនោះ គឺ Court of the Table (“COT”) ដល់ទៅ២ឆ្នាំជាប់ៗគ្នា។

សមាជិកភាព MDRT ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាបទដ្ឋាននៃឧត្តមភាពក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ជូនទីប្រឹក្សាផែនការជីវិតដោយផ្អែកលើចំណេះដឹងវិជ្ជាជីវៈដ៏ហ្មត់ចត់ អាកប្បកិរិយាប្រកបដោយក្រមសីលធម៌ម៉ឺងម៉ាត់ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ ដើម្បីអាចក្លាយជាសមាជិកលំដាប់ COT ទីប្រឹក្សាផែនការជីវិតទាំងអស់ចាំបាច់ត្រូវមានផលិតភាពអាជីវកម្មរបស់ខ្លួន ៣ដងខ្ពស់ជាងលំដាប់ MDRT។

លោកស្រី កែវ សុចិន្តា បានលើកឡើង៖

«ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលខ្ញុំសម្រេចបាននូវផលិតភាពលំដាប់ Court of the Table ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។ នេះគឺជាសមិទ្ធិផលដ៏មានមោទនៈភាព ហើយខ្ញុំមិនអាចទទួលបាននូវភាពជោគជ័យនេះបានឡើយ ប្រសិនបើគ្មានទំនុកចិត្តពីអតិថិជន និងការជួយគាំទ្រពីក្រុមការងាររបស់ខ្ញុំនិង ក្រុមហ៊ុន អេ អាយ អេ ទាំងមូល។ ហើយឥឡូវនេះ ខ្ញុំប្តេជ្ញាចិត្តសម្រេចឲ្យបាននូវភាពជោគជ័យកាន់តែខ្លាំងក្លាជាងនេះទៅទៀតក្នុងឆ្នាំ ២០២០។

លោកស្រី កែវ សុចិន្តា
ទីប្រឹក្សាផែនការជីវិត AIA ប្តេជ្ញាចិត្តការពារគ្រួសារកម្ពុជាឲ្យ​បាន​កាន់តែច្រើន
ទីប្រឹក្សាផែនការជីវិត AIA ប្តេជ្ញាចិត្តការពារគ្រួសារកម្ពុជាឲ្យ​បាន​កាន់តែច្រើន

ខ្លឹមសារសំខាន់ៗដែលបានលើកឡើងដោយ លោកស្រី Pauline Teoh និងលោក Tan Hak Leh បានគូសបង្ហាញអំពីផែនការជាច្រើនសម្រាប់ឆ្នាំនេះ ដោយផ្តោតសំខាន់លើការបង្កើតដំណោះស្រាយថ្មី ដែលផ្តល់អត្ថប្រយោជន៍បន្ថែម ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដើម្បីជួយការពារសុវត្ថិភាពហរិញ្ញវត្ថុរបស់អតិថិជនរយៈពេលវែង។ លើលពីនេះទៅទៀត ក៏មានការពង្រឹងការប្ដេជ្ញាចិត្តរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយប្រជាជនឲ្យរស់នៅដោយមានសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការជួយជ្រោមជ្រែងពីបុគ្គលិក ការផ្ដល់ជូនថ្មីៗ និងការគាំទ្រពីសម្ព័ន្ធ អេ អាយ អេ និងដៃគូអាជីវកម្មក្នុងស្រុក រួមមានធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុអម្រឹត។

សម្រាប់ឆ្នាំ ២០២០ នេះ ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ក៏បានលើកឡើងនូវគម្រោងពង្រីកវិសាលភាពបន្ថែមក្នុងប្រទេស បន្ទាប់ពីការសម្ពោធការិយាល័យនៅក្នុងខេត្តសៀមរាបកាលពីឆ្នាំកន្លងទៅថ្មីៗនេះ។ ការធ្វើដូច្នេះ នឹងផ្តល់ជូនប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត នូវឱកាសទទួលបានសេវាកម្មលំដាប់អន្តរជាតិ និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលឈានមុខគេរបស់ អេ អាយ អេ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T