ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង ឈិត សុជាតា ហាក់ដូចជា លែងអើពើ លើរឿងសិល្បៈតទៅទៀត ដោយមិនដែលឃើញនាង ធ្វើជាពិធីការិនី លើឆាក ដូចលើកមុនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែបើងាកមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ ហាក់ដូចជាមានក្តីសុខ យ៉ាងពេញទំហឹង ក្រោយពីអ្នកនាង បានបង្ហាញមុខ ស្វាមីរបស់នាង ដែលលាក់បាំងអស់រយៈជាយូរ។ ហើយជាពិសេស សូម្បីតែកូនភ្លោះប្រុស ស្រីរបស់នាង ក៏មានសភាពធំលូតលាស់ គួរឲ្យស្រលាញ់ដូចៗគ្នាផងដែរ ដែលកាន់តែធ្វើឲ្យ ជីវិតពួកគេ មានសុភមង្គល ជាមួយនឹង ជីវិតបែបនេះខ្លាំងណាស់ ដោយនៅក្បែរមនុស្សដែលខ្លួនស្រលាញ់ គ្រប់នាទី។
គួរបញ្ជាក់ផងដែរ អ្នកនាងឈិត សុជាតា បានក្លាយជាអ្នកម្តាយគេ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង ក៏បានបោះបង់ពេលវេលាដែលរវល់ទាំងនោះ មកនៅក្បែរកូនៗ និងគ្រួសារកាន់តែខ្លាំង ខុសពីកាលមុន ដែលខិតខំ ស្ទើរតែគ្មានពេលបានសម្រាកខ្លួនឯង៕