អង់គ្លេស៖ ការប្រកួតក្នុងក្របខណ្ឌ Premier League កាលពីយប់មិញក្រុមហង្សក្រហម Liverpool បានបន្តភាពមិនទាន់ចាញ់របស់ខ្លួនក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ០ទល់នឹង១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រាប់បាល់តែមួយគ្រាប់នៅក្នុងការប្រកួតកើតឡើងដោយការស៊ុតជើងឆ្វេងយ៉ាងល្អរបស់ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino នៅនាទីទី៣៧។ គ្រាប់បាល់មួយគ្រាប់នោះបានជួយក្រុមរបស់លោក Jurgen Klopp យកបាន ៣ពិន្ទុ បន្ទាប់ពីលទ្ធផល ០-១ បានបន្តរហូតដល់បញ្ចប់ការប្រកួត ៩០នាទី។
ស្ថិតិនៃការប្រកួតបង្ហាញឲ្យឃើញថាក្រុមទាំងពីរមានឱកាសទាត់ទី១១លើកដូចគ្នា ដោយ Spur ចំគោលដៅ៤លើក និងខុស៧លើក ខណៈ Liverpool ត្រូវគោលដៅ៦លើក និងខុស៥លើក។ ចំពោះឱកាសនៃការគ្រប់គ្រងបាល់វិញ Liverpool មានភាគរយខ្ពស់ជាងពោលគឺដល់ទៅ ៦៨% ចំណែកឯ Spurs មានត្រឹម ៣២% ប៉ុណ្ណោះ។
ក្រោយចប់ការប្រកួតនោះ Liverpool បន្តឈរនៅកំពូលតារាងដដែលដោយលេង២១ប្រកួត ឈ្នះ២០ ស្មើ១ មាន៦១ពិន្ទុ រីឯ Spurs ឯណេះវិញធ្លាក់មកឈរនៅលេខ៨ លេង២២ប្រកួត ឈ្នះ៨ ស្មើ៦ និងចាញ់៨ មានត្រឹម ៣០ពិន្ទុ៕
ចង់ឃើញថា មួយគ្រាប់របស់ Firmino ធ្វើឲ្យក្រុមរបស់លោក Jose Mourinho ចុកឈាមយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖