អង់គ្លេស៖ យោងតាមរបាយការណ៍បានឲ្យដឹងថា ភ្នាក់ងាររបស់ខ្សែបម្រើ Bruno Fernandes បានធ្វើដំណើរមកកាន់ទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីស្កាត់ជួបពិភាក្សាជុំវិញការផ្ទេរជម្រើសជាតិព័រទុយហ្កាល់រូបនេះ មកកាន់ក្លិប Manchester United។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្នាក់ងាររបស់ Bruno បានជួបជាមួយនឹងប្រធានក្លិប Sporting Lisbon លោក Frederico Varandas និងនាយកប្រតិបត្តិក្លិប Man UTD លោក Ed Woodward និងលោក Matt Judge នៅទីស្នាក់ការ Mayfair របស់ក្រុមក្រុមបិសាចក្រហមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មុនចុងសប្ដាហ៍នេះ។
កាសែត The Mail បានចុះផ្សាយថា United មានបំណងដាក់សំណើ៥៥លានផោន (ឬប្រហែល៧១,៨លានដុល្លារ) ទៅដល់ក្លិប Sporting បន្ទាប់ពីជួបវិបត្តិនៅតំបន់បម្រើ ក្រោយខ្សែបម្រើសំខាន់ក្នុងក្រុមដូចជាកីឡាករ Paul Pogba និង Scott McTominay របួស។
Man UTD និង Tottenham បានតាមទិញ Bruno តាំងទីផ្សារដោះដូររដូវក្ដៅឆ្នាំមុនមកម្ល៉េះ ដោយពេលនោះខាង Sporting បានដាក់តម្លៃខ្លួនកីឡាករវ័យ២៥ឆ្នាំរូបនេះរហូតដល់៧០លានផោន (ឬប្រមាណ ៩១លានដុល្លារ) ។
យ៉ាងណា កាលពីពេលថ្មីៗនេះ គ្រូបង្វឹកក្រុម Sporting លោក Silas ក៏បានត្រៀមចិត្តនឹងបាត់បង់ Bruno ផងដែរដោយលោកបាននិយាយថា៖
គួររម្លឹកផងដែរថា ក្នុងរដូវកាលនេះ Bruno នៅតែបង្ហាញទម្រង់លេងបានល្អ ដោយគិតត្រឹម២៤ប្រកួតកន្លងទៅរូបគេ ស៊ុតបញ្ចូលទីបានរហូតដល់ ១៣គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១៣ដង ក្នុងនាមជាខ្សែបម្រើកណ្ដាល៕