អូស្ត្រាលី៖ លោកអ្នកប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសអូស្ត្រាលី បានជួបប្រទះនឹងបញ្ហាភ្លើងឆេះព្រៃធ្ងន់ធ្ងរ ព្រមទាំងបានបំផ្លាញ សត្វព្រៃរាប់សិបលាន ក្បាល និងព្រៃឈើអស់មួយចំនួនធំទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្រោយមានភ្លៀងមួយមេ បានបង្អុរធ្លាក់ចុះ ព្រមទាំងបានជួយស្រោចស្រង់អូស្រ្តាលីឲ្យរួចផុតពីបញ្ហាភ្លើងឆេះព្រៃរួមមក នៅប៉ុន្មានថ្ងៃក្រោយក៏ស្រាប់តែរុក្ខជាតិទាំងនោះ ចាប់ផ្ដើមមានពន្លកលូតលាស់ជាថ្មីម្ដងទៀត។
អ្នកស្រី Mary Voorwinde រួមទាំងអ្នកស្រុកពីរនាក់ទៀត ដែលរស់នៅក្នុងតំបន់ Kulnura គឺជាអ្នកដែលបានថតរូបភាពទាំងប៉ុន្មានសន្លឹកនេះ ពីតំបន់មួយនៃរដ្ឋ New South Wales ដែលបានទទួលរកនូវការឆាបឆេះយ៉ាងធ្ងន់ធ្ងរ។
រូបភាពទាំងប៉ុន្មានសន្លឹកនោះ បានបង្ហាញពីក្ដីសង្ឃឹមសាជាថ្មី ដល់ប្រជាជនអូស្ត្រាលីទាំងមូល ក្រោយឃើញពន្លកនៃរុក្ខជាតិដែលមានពណ៌បៃតង និងពណ៌ផ្កាឈូកដ៏ស្រស់បំព្រង។
ហើយនៅថ្ងៃទី ៦ ខែមករាកន្លងទៅ Mary Voorwinde បានរួមដំណើរជាមួយអ្នកស្រុកទៅទស្សនកិច្ចនៅឯតំបន់ ឯកជនមួយក្នុងរដ្ឋ Kulnura ។ អ្នកស្រី Voorwinde ដែលជាអ្នកបានចូលរួមក្នុងដំណើរខាងលើ បានបង្ហោះសារដ៏រំជួលចិត្តមួយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលបានពណ៌នាពីអារម្មណ៍ពិតនូវក្ដីសង្ឃឹមថ្មីមួយ បន្ទាប់ពីឃើញការលូតលាស់សារជាថ្មីរបស់រុក្ខជាតិទាំងអស់នោះ។
គួររម្លឹកផងដែរថា បញ្ហាភ្លើងឆេះព្រៃនៅអូស្ត្រាលីនេះ បានធ្វើឲ្យមនុស្សប្រហែល ២៤ នាក់បានស្លាប់បាត់បងជីវិត ព្រៃឈើរាប់លានហិចតាបានបាត់បង់ និងសត្វព្រៃជាង ៥០០ លានក្បាលបានងាប់ផងដែរ ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖






