ជារឿងថ្មីមួយសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រកាសដាក់ឲ្យដំណើរការការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ស្លាកលេខពិសេសនេះគឺអ្នកប្រើប្រាស់អាចស្នើសុំនូវលេខ និងអក្សរអ្វីទៅតាមដែលខ្លួនពេញចិត្ត ដោយមានតម្លៃចាប់ពី២លានរៀលឡើងទៅ ហើយតម្លៃនេះក៏អាចនឹងកើនឡើងទៅតាមប្រភេទឈ្មោះដែលមានការដេញថ្លៃជាច្រើននាក់ផងដែរ។ ស្លាកលេខខ្លះមានតម្លៃថ្លៃដល់រាប់ម៉ឺនដុល្លារក៏មាន។
យ៉ាងណាមិញ នេះមិនមែនជារឿងថ្មីឡើយសម្រាប់ពិភពលោក ដោយប្រទេសជាច្រើនបានបើកឲ្យមានការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួននេះជាយូរមកហើយ ដោយតម្លៃមិនដូចគ្នានោះទេ។
ជាក់ស្ដែងនៅក្នុងប្រទេសអង់គ្លេស ស្លាកលេខពិសេសដែលមានឈ្មោះថា CR7 ដែលជារហស្សនាមរបស់កំពូលកីឡាករបាល់ទាត់នៅលើពិភពលោក Cristiano Ronaldo ត្រូវបានដាក់ឲ្យដេញថ្លៃក្នុងតម្លៃ ៨០,០០០ផោន កាលពីឆ្នាំ២០០៩៕