ចិន៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានក្មេប្រុស ស្រី ជាច្រើនដែលមានសំណាងកើតមក មានកាយសម្បទាគ្រប់គ្រាន់ នឹងគ្រប់លក្ខណៈ ដែលពួកគេធំធាត់ឡើងសុទ្ធតែមានសម្រស់ស្រស់ស្អាត ហើយសង្ហាទៀតផង ។ មិនតែប៉ុណ្ណោះ ពួកគេក៏មានជីវភាពសមរម្យ និងមានឱកាសបានចូលសាលារៀនថ្លៃៗថែមទៀត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើនិយាយពីជនជាតិចិនវិញភាគច្រើនក្មេងៗ ប្រុស ស្រី ចេះរៀបចំខ្លួនមិនឲ្យចាញ់គ្នាឡើយ ដោយមើលទៅពួកគេ មានភាពស្អាតខុសៗពីគ្នា ។ ចំពោះរាង និងសម្បូររបស់ពួកគេវិញ មានសាច់សខ្ចី ដែលមើលទៅមានភាពទាក់ទាញ់ ។ ភាគច្រើនក្មេងៗ ចេះថែរាងរបស់ពួកគេបានល្អ មិនថា ប្រុស ឬស្រី ពួកគេមើលទៅមានរាងស្លីមស្អាត ខ្ពស់ៗទៀតផង ។
ងាកមកមើល តារាម៉ូដែលម្នាក់ដែលគាត់ជាជនជាតិចិន បើគ្រប់គ្នាបានមើលលោកត្រឹមតែមួយភ្លែត ដោយមិនបានចាប់អារម្មណ៍ទៅលើលោក ច្បាស់ជាថាលោកគឺជាមនុស្សស្រីជាមិនខាន។ ដែលលោកមានឈ្មោះថាTangsihao លោកជាតារាម៉ូដែលម្នាក់នៅឯប្រទេសចិន ដែលលោកមានមុខមាត់ស្រដៀងទៅនឹងមនុស្សស្រីសឹងតែ១០០ភាគរយ ដោយសារ ទម្រង់មុខតូចស្អាត សក់វែង និងមានរាងតូចស្លីម ដូចនេះហើយទើបបានជា លោកមានភាពស្រដៀងទៅនឹងមនុស្សស្រីដូច្នេះ ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖