កំពង់ឆ្នាំង៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាព លោក ជុំ លីណូ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបលោក ដាច់ចិត្តបើកបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណៈ ដោយបានភ្ជាប់ពាក្យ ជាមួយគូដណ្ដឹងរួចមក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលពិសេស បើងាកមើលរូបសម្ផស្ស អនាគតភរិយារបស់ ជុំ លីណូ ឯណោះវិញ ពិតជាមានទម្រង់មុខស្រស់ស្អាត ហើយសាច់សខ្ចី អមដោយស្ទាយ៍លេងខ្លួន មិនចាញ់តារាស្រីប៉ុន្មានទេ។
ដោយសារតែបាន ម្ចាស់បេះដូងស្អាតបែបនេះហើយ ទើបថ្មីៗនេះ សូម្បីតែពេល ជុំ លីណូ ទៅបំពេញការងារនៅតាមខេត្ត ក៏មិនហ៊ានទុកគូដណ្ដឹងចោលទេ យកទៅតាមជាប់ខ្លួន និងបណ្ដើរបង្អួតអ្នករាល់គ្នាថែមទៀត។
តាមរយៈរូបភាពមួយសន្លឹកដែល មិត្តរួមអាជីព លោក សំ សុវណ្ណារៈ បានបង្ហោះក្នុងបណ្ដាញសង្គម គេឃើញថា លីណូ និងគូដណ្ដឹង អមដោយស្នាមញញឹមស្រស់ប្រិមប្រិយ ពិតជាមានភាពសាកសមគ្នាខ្លាំងណាស់៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖