ថៃ៖ តារាចម្រៀងថៃ Amy Amalawan ជាតារាចម្រៀងមួយរូប ដែលទទួលបានការគាំទ្រពីសំណាក់ហ្វេនៗជាច្រើន មិនតែប៉ុណ្ណោះ នាងថែមទាំងមានសម្រស់ដ៏ស្រស់ស្អាត និងជាតារាដែលចូលចិត្តតែងខ្លួនស៊ិចស៊ីទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទម្រាំតែដើរដល់ចំណុចមួយនេះ នាងក៏ធ្លាប់ឆ្លងកាត់ ព្យុះភ្លៀង ការតស៊ូជាច្រើនមកហើយ តែនាងនៅតែជម្នះវាបាន ដែលធ្វើឲ្យនាងមានភាពរឹងមាំ នៅក្នុងវីថីសិល្បៈ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ បន្ទាប់ពីត្រូវប្រឈមមុខនឹងជីវិតដ៏អាប់អួរពេញមួយឆ្នាំ ២០១៩ នេះដែរ កាលពីពេលថ្មីៗនេះ តារាស្រីស៊ិចស៊ី Amy Amalawan បានប្រកាសដំណឹងមួយ តាមរយៈបណ្ដាញសង្គម ថានាងនឹងសុំឈប់ស្រឡាញ់មនុស្សប្រុសជាផ្លូវការហើយ ហើយនឹងងាកទៅរកស្នេហាភេទដូចគ្នានៅក្នុងក្រុម LGTBQ ដែលជាស្រីស្រលាញ់ស្រីវិញម្ដង។
លើសពីនេះទៅទៀត Amy Amalawan ក៏បានបង្ហោះរូបភាពជាមួយនារីស្រស់ស្អាតផងដែរ។ ប៉ុន្តែពួកយើង នៅមិនទាន់ដឹងថាស្រីស្អាតរូបនេះនឹងគ្រាន់តែជាមិត្តភក្តិស្រី ដើម្បីថតរូបជាមួយគ្នាក្នុងភាពសប្បាយរីករាយ ឬក្លាយជាសង្សារពិតរបស់ Amy Amalawan នោះទេ ប៉ុន្តែយ៉ាងណា ពួកយើង ក៏ដូចជាហ្វេនៗរបស់នាង ចូលរួមជូនពរ សម្ដែងភាពរីករាយជាមួយនឹងជីវិតថ្មីរបស់នាងផងដែរ។
សូមទស្សនារូបភាពខាងក្រោម៖