អាមេរិក៖ បើតាមការសិក្សាថ្មីរបស់ Google ដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Nature បានឲ្យដឹងថាគំរូបញ្ញាសប្បនិម្មិតរបស់ក្រុមហ៊ុនអាចចាប់បានសញ្ញាជំងឺមហារីកសុដន់បានច្បាស់លាស់ជាងអ្នកជំនាញ។ ប៉ុន្តែវាមិនមានន័យថាបញ្ញាសប្បនិម្មិត AI អាចចូលមកជំនួសអ្នកជំនាញទាំងស្រុងនោះទេ យ៉ាងណាក៏ដោយវាអាចចូលមកសហការដើម្បីឆ្លុះរកមើលរោគសញ្ញាជំងឺមហារីកសុដន់ជាមួយអ្នកជំនាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមក្រុមហ៊ុន Google បានឲ្យដឹងថាសព្វថ្ងៃវាជារឿងសាមញ្ញណាស់ទៅហើយ ដែលប្រើប្រាស់កាំរស្មីអ៊ិចដើម្បីឆ្លុះរកមើលជំងឺមហារីក ប៉ុន្តែការពិនិត្យមើលជំងឺមហារីកដោយប្រើប្រាស់រូបភាពឆ្លុះគឺមិនងាយស្រួលនោះទេ។ លទ្ធផលពិនិត្យដែលបានប្រើប្រាស់វិធីទាំងនោះភាគច្រើនអាចចេញមកវិជ្ជមានមិនពិតនិងអវិជ្ជមានមិនពិត ហើយវាអាចពន្យាការព្យាបាលដោយសារលទ្ធផលមិនច្បាស់លាស់។
ទិន្នន័យសិក្សារបស់ក្រុមហ៊ុន Google បានបង្ហាញថាស្ត្រីអង់គ្លេសច្រើនជាង៧៦,០០០នាក់និងស្ត្រីអាមេរិកច្រើនជាង១៥,០០០នាក់បានមកពិនិត្យរករោគសញ្ញាជំងឺមហារីកសុដន់ដោយបញ្ញាសប្បនិម្មិត។ AI អាចកាត់បន្ថយលទ្ធផលវិជ្ជមានមិនពិតចំនួន៥.៧ភាគរយនៅសហរដ្ឋអាមេរិកនិង១.២ភាគរយនៅប្រទេសអង់គ្លេស ហើយក៏ដូចគា្ននឹងលទ្ធផលអវិជ្ជមានមិនពិតចំនួន៩.៤ភាគរយនៅអាមេរិកនិង២.៧ភាគរយនៅអង់គ្លេស៕