ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា «ល្ខោនខោល» ខ្មែរបានបង្កើតឡើង ជាច្រើនឆ្នាំ និងជំនាន់មកហើយ ក៏ប៉ុន្តែនៅតែមិនទាន់មានក្មេងៗជំនាន់ក្រោយៗ បានដឹងពីប្រវត្តិច្បាស់ នៃការដាក់ឈ្មោះ ក៏ដូចជាការបង្កើតឡើងនៃការសម្តែងបែបនេះឡើង នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង មួយរយៈពេលនេះឃើញថា មានកូនខ្មែរជាច្រើនបាននាំគ្នាបង្ហោះរូបភាពក៏ដូចជាសារ ព្រោងព្រាតពេញបណ្តាញសង្គម ដើម្បីបញ្ជាក់ប្រាប់ពិភពលោកថាសិល្បៈមួយនេះ គឺជារបស់ខ្មែរ និងមានការចូលរួមការពារពីប្រជាជនខ្មែរផងដែរ។
យ៉ាងណាមិញ បើតាមផេក ក្រុម សិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី បានបង្ហាញ ពីអ្នកជំនាន់ថ្មីមានចិត្តស្រលាញ់លើសិល្បៈបុរាណខ្មែរ ដែលជាសិល្បៈល្ខោនខោល ។ មិនត្រឹមតែជាសិស្ស និស្សិត មកពីសាលាសិល្បៈប៉ុណ្ណោះទេ ដែលមានចិត្តស្រលាញ់ នឹងមកហាត់រៀនពីល្ខោនខោល ដើម្បីថែរក្សាសម្បត្តិវប្បធម៌បុរាណមួយនេះឲ្យនៅគង់វង្ស ។ សិស្ស និស្សិត ដែលស្រលាញ់ហាត់រៀនល្ខោនខោល បន្តវេនថែរក្សាមរតកបុរាណខ្មែរ មានដូចជា៖