បារាំង៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Guingamp កីឡាករ Nathael Julan បានទទួលមរណភាពក្នុងវ័យ២៣ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រោយចាកចេញពីជំរំហ្វឹកហាត់កាលពីថ្ងៃសុក្រម្សិលមិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមប្រភពព័ត៌មានច្បាស់ការមួយក្នុងប្រទេសបារាំងបានឲ្យដឹងថា ករណីនេះកើតឡើងនៅសង្កាត់ Podric ជិតទីក្រុង Saint-Brieuc ក្នុងតំបន់ Brittany ភាគពាយព្យនៃប្រទេសបារាំង នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣:០០ រសៀល។
Julan ជាយុវជនថ្នាលរបស់ក្លិប AC Le Havre ហើយក្នុងឆ្នាំ២០១៨ រូបគេបានផ្លាស់ទៅចូលរួមជាមួយនឹងក្លិប Guigamp ដែលទើបតែធ្លាក់ទៅលេងនៅលីគលំដាប់ទី២រដូវកាលនេះ។ ក្រោយលេងបាន១ឆ្នាំ ខ្សែប្រយុទ្ធសញ្ជាតិបារាំង ក៏ត្រូវបានក្លិបដាក់ឲ្យក្រុម Valenciennes FC ខ្ចីជើងរយៈពេលពាក់កណ្ដាលរដូវកាល ពោលគឺចាប់ពីខែមករាឆ្នាំ២០១៩ ដល់ ខែមិថុនា ឆ្នាំ២០១៩។
គួររម្លឹកផងដែរថា សរុបការបង្ហាញខ្លួនចំនួន៦៨ប្រកួត ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះរកបាន១១គ្រាប់ និង Assist ឲ្យមិត្តរួមក្រុមបាន១ដង៕