អបអរសាទរ! អតីតអ្នកប្រដាល់ជើងខ្លាំង ឡោ សំណាង មានឈ្មោះអាវុធហត្ថវិញហើយ

//s5.kh1.co/2a/2af62ac6bedde41c3ad828ad8313a83b7be1ce8b.jpg
កីទ្បា

 ០២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ពុកម៉ែបងប្អូនដែលនិយមតាមដានវិស័យកីឡាប្រដាល់គុនខ្មែរ ច្បាស់ជានូវចងចាំអតីតជើងខ្លាំងទម្ងន់ស្រាលកំឡុងឆ្នាំ២០០០ជាង កីឡាករមកពីក្លិបកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឡោ សំណាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែហ្វឹកហាត់នៅក្នុងក្លិបកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឡោ សំណាង ក៏មានឈ្មោះជាមន្រ្តីរាជការក្នុងក្របខណ្ឌអាវុធហត្ថផងដែរ។ ក្រោយបាត់មុខពីសង្វៀនអស់ជាច្រើនឆ្នាំ ស្រាប់តែពេលថ្មីនេះៗ ឡោ សំណាង បាន Live វីដេអូរៀបរាប់ថាខ្លួនត្រូវកាត់ឈ្មោះចេញពីជួរមន្ត្រីកងរាជអាវុធហត្ថ ក្រោមហេតុផលមិនច្បាស់លាស់មួយ។

យ៉ាងណាមិញ នៅមុននេះបន្តិចអតីតអ្នកប្រដាល់ល្បឿនលឿនរូបនេះបានបង្ហោះរូបភាពមួយសន្លឹកដែលជារូបរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅលើគណនី Facebook ផ្ទាល់ខ្លួនរបស់គេ អមដោយការសរសេររៀបរាប់សម្ដែងការអរគុណដល់លោកនាយឧត្តមសេនីយ៍ដែលបានផ្ដល់ក្របខណ្ឌកងរាជអាវុធហត្ថទៅឲ្យរូបគេវិញ៕

ឡោ សំណាង
ឡោ សំណាង
ឡោ សំណាង
ឡោ សំណាង
ប៊ឺត ខាំ, ពេជ្រ សុផាន់, ឡោ សំណាង និង សេន ប៊ុនថេន
ប៊ឺត ខាំ, ពេជ្រ សុផាន់, ឡោ សំណាង និង សេន ប៊ុនថេន
ឡោ សំណាង បង្ហោះនៅលើគណនី Facebook របស់គេ
ឡោ សំណាង បង្ហោះនៅលើគណនី Facebook របស់គេ
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/e6/e6ba3526eeee34452bb67fd8180d97583435090d.jpg

អុញនោះ! ឯត្តម ខូវ ឆាយ ចេញមកបកស្រាយបែបនេះ ជុំវិញ ព័ត៌មានដែលបានចុះផ្សាយថា ប្រធានគណៈវិនិច្ឆ័យដែលសម្រេចឲ្យ ព្រំ សំណាង ចាញ់ Lucas Gabriel ត្រូវបានបណ្តេញចេញពីតំណែង

 ០២-ឧសភា-២០២៤ 
 ៩ព្រឹក · ៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T