មិនត្រឹមតែកងទ័ពជើងទឹកទេ សូម្បីកងទ័ពជើងគោករបស់សហរដ្ឋអាមេរិកឥឡូវក៏មិនអនុញ្ញាតឲ្យប្រើកម្មវិធី TikTok ដែរ

//s5.kh1.co/ca/cae86d3fa4604b56aa172ab07fe7254d424d2c89.jpg
បច្ចេកវិទ្យា

 ០២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ កាលពីខែមុនរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានចេញបម្រាមថ្មី ដោយមិនអនុញ្ញាតឲ្យកងទ័ពជើងទឹករបស់ខ្លួនប្រើប្រាស់កម្មវិធី TikTok ដែលជាកម្មវិធីរបស់ប្រទេសចិននោះទេ។ កាលពីពេលថ្មីៗកន្លងទៅនេះ កងទ័ពជើងគោករបស់សហរដ្ឋអាមេរិកក៏មិនអនុញ្ញាតឲ្យប្រើកម្មវិធីមួយនេះដូចគ្នា ពីព្រោះគេសង្ស័យថាកម្មវិធី TikTok អាចជាធ្នាក់សម្រាប់តាមដានរាល់សកម្មភាពរបស់កងទ័ពអាមេរិក ហើយវានឹងបញ្ជូនរាល់ព័ត៌មានដែលរកបានទៅឲ្យរដ្ឋាភិបាលចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គេសង្ស័យថាកម្មវិធី TikTok អាចជាធ្នាក់សម្រាប់តាមដានរាល់សកម្មភាពរបស់កងទ័ពអាមេរិកនិងផ្ញើព័ត៌មានទៅឲ្យរដ្ឋាភិបាលចិន
គេសង្ស័យថាកម្មវិធី TikTok អាចជាធ្នាក់សម្រាប់តាមដានរាល់សកម្មភាពរបស់កងទ័ពអាមេរិកនិងផ្ញើព័ត៌មានទៅឲ្យរដ្ឋាភិបាលចិន

សូម្បីតែផ្នែកដែលពាក់ព័ន្ធដទៃទៀតនៅក្នុងស្ថាប័នការពារជាតិរបស់អាមេរិកក៏មិនអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួនប្រើកម្មវិធី TikTok ដែរ។ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយថាកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិកនឹងត្រូវបានហាមប្រាមមិនឲ្យប្រើកម្មវិធីចិនមួយនេះដែរឬទេ។ ទោះជាយ៉ាងណាគេមិនអាចរកឃើញភស្តុតាងដើម្បីបញ្ជាក់ថា កម្មវិធី TikTok ពិតជាខ្សែបង្កប់សម្រាប់ប្រមូលនូវព័ត៌មានរបស់ទាហានអាមេរិកឡើយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T