ខិលណាស់ នាយចឺម មកតាមញ៉េះញ៉ោះ រ៉ាប៊ី ដល់បាត់ដំបងទៀត!​ (មានវីដេអូ)​

//s5.kh1.co/29/293377a3fcf09bb7cb78df8c51a7bae0a1f35458.jpg
តារា & កម្សាន្ដ

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បាត់ដំបង៖ មិនធម្មតាទេ នាយចឺម នៅតែព្រើលតាមមកព្រើលដល់ខេត្តបាត់ដំបង ថ្ងៃឆ្លងឆ្នាំទៀត  តែលើកនេះហ៊ានព្រើលជាមួយកញ្ញា រ៉ាប៊ី នៅមាត់ស្ទឹងសង្កែ ដែលជាទីឋានបង្កើតស្នេហ៍របស់កវីល្បីៗ ជាច្រើនរូបនាទសវត្សរ៍ទី៦០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN
ការប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN

ពិតជាប្លែកភ្នែក និងមានការភ្ញាក់ផ្អើលមែនទែន សម្រាប់បងប្អូនដែលមកឆ្លងឆ្នាំនៅក្រុងបាត់ដំបង ដោយបានឃើញវត្តមានតារាចម្រៀង នាយចឺម បានមកច្រៀងលេងនូវសំនៀងយ៉ាងក្រអួនក្រអៅ និងលូកលាន់បិចបោចប្រលែងគ្នា គួរជាទីរីករាយជាមួយកញ្ញា រ៉ាប៊ី នៅលើឆាកប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ BOOSTRONG 2020 THE COUNTDOWN ។ នៅក្រោមក្រសែភ្នែកបងប្អូនមកទស្សនារាប់ពាន់នាក់ នៅមុខឆាកប្រគំតន្ត្រីនេះ ស្របពេលដែលវគ្គកញ្ញា រ៉ាប៊ី កំពុងតែច្រៀងបាន៣បទ ហើយស្រាប់តែ នាយចឺម លេចមុខមកនៅពីក្រោយកញ្ញា រ៉ាប៊ី និងបិចបោចលេងពាក្យសម្ដីធ្វើឲ្យរ៉ាប៊ី ទ្រាំមិនបាន ក៏ច្រៀងបទប្រុសអីក៏ព្រើលមួយបទទៀត ផ្អើលអ្នកទស្សនាផ្ទាល់សម្លឹងមើលមិនដាក់ភ្នែក ពោរពេញដោយសំណើចក្អាកក្អាយ នៅមុខឆាកប្រគំតន្ត្រីប៊ូសស្ត្រង ដងស្ទឹងសង្កែឆ្នាំថ្មី។

ការប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN
ការប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN

ទោះជាយ៉ាងណា នាយចឺម និង រ៉ាប៊ី ក៏បានលើកដៃសុំទោសបងប្អូនអ្នកទស្សនាទាំងអស់ ដោយបានលើកឡើងថា នេះគ្រាន់តែជាការសម្ដែងលេង ដើម្បីចង់ឲ្យបងប្អូនសប្បាយតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា ប៊ូសស្ត្រងបានរៀបចំមហាព្រឹត្តិការណ៍ Countdown ឆ្លងឆ្នាំដ៏ធំមួយនៅដងស្ទឹងសង្កែឆ្នាំនេះ ដែលធ្វើឲ្យបងប្អូនបន្សល់ទុកនូវអនុស្សាវរីយ៍សប្បាយៗ ជាមួយគ្នាមិនអាចបំភ្លេចបានឡើយ៕​

វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T