ស្វីតកប់សារី! G-Devith លុតជង្គង់សុំ ទេព បូព្រឹក រៀបការលើឆាកប៊ូសស្រ្តង! (មានវីដេអូ)​

//s5.kh1.co/2e/2e4511a0ff575229363e91d63010101f3500ac5f.jpg
តារា & កម្សាន្ដ

 ៣១-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បាត់ដំបង៖ ពិតជាមានភាពភ្ញាក់ផ្អើលមែនទែន ដែលនៅក្នុងការប្រគំតន្ត្រីអបអរឆ្នាំថ្មី នាទឹកដីដែលធ្លាប់តែល្បីឈ្មោះ តាមរយៈកវីជាច្រើន គឺដងស្ទឹងសង្កែ ចំណងស្នេហ៍កវីទឹកដីខេត្តបាត់ដំបង ដោយគេឃើញមានតារាចម្រៀង G-Devith បានលុតជង្គង់សុំ ទេព បូព្រឹក រៀបការ ហើយ នៅលើឆាកប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN បន្ទាប់ពីច្រៀងចប់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
G-Devith លុតជង្គង់សុំ ទេព បូព្រឹក រៀបការលើឆាកប៊ូសស្រ្តង
G-Devith លុតជង្គង់សុំ ទេព បូព្រឹក រៀបការលើឆាកប៊ូសស្រ្តង

ពួកគេបានច្រៀងចម្រៀងរួមគ្នាអស់ជាច្រើនបទ និងមានសុទ្ធតែសម្លៀកបំពាក់ម៉ូតប្លែកៗ ជាពិសេស គឺលោក G-Devith ដែលលោកបានស្លៀកសំលាក់បំពាក់ ដែលមានជាឈុតដូចហេរ៉ូខ្យាដំរីអីចឹង។ ទាំងការច្រៀង រាំ និងការស្លៀកពាក់ពិតជាទាក់ទាញក្រសែភ្នែក រាប់ម៉ឺនគូគួរឲ្យតាមដានមិនហ៊ានដាក់ភ្នែកឡើយ។ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងផង ស្រាប់តែលោក ជី ដេវីត បានលុតជង្គង់សុំកញ្ញា ទេព បូព្រឹក ថាឲ្យព្រមរៀបការជាមួយខ្លួន ទាំងកណ្ដាលឆាកតែម្ដង  ហើយបានយកក្រវិលកំប៉ុង ប៊ូសស្ត្រងធ្វើជាចិញ្ជៀនភ្ជាប់និស្ស័យស្នេហ៍ យ៉ាងរ៉ូមែនទិកណាស់។ គ្រប់ៗគ្នានៅមុខបូ៊សស្ត្រង បានស្រែកហ៊ោជូនពួកគេជាខ្លាំង។

នេះជាអនុស្សាវរីយ៍ប្រចាំឆ្នាំដល់ល្អ ដែលគ្រប់ៗគ្នាមិនអាចបំភ្លេចបានឡើយ ជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗរបស់ ប៊ូសស្ត្រង៕

G-Devith លុតជង្គង់សុំ ទេព បូព្រឹក រៀបការលើឆាកប៊ូសស្រ្តង
G-Devith លុតជង្គង់សុំ ទេព បូព្រឹក រៀបការលើឆាកប៊ូសស្រ្តង
G-Devith លុតជង្គង់សុំ ទេព បូព្រឹក រៀបការលើឆាកប៊ូសស្រ្តង
G-Devith លុតជង្គង់សុំ ទេព បូព្រឹក រៀបការលើឆាកប៊ូសស្រ្តង
G-Devith លុតជង្គង់សុំ ទេព បូព្រឹក រៀបការលើឆាកប៊ូសស្រ្តង
G-Devith លុតជង្គង់សុំ ទេព បូព្រឹក រៀបការលើឆាកប៊ូសស្រ្តង
វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T