អង់គ្លេស៖ នៅសប្តាហ៍នេះក្រុមហ៊ុន Rolls-Royce បានដាក់បង្ហាញយន្តហោះអគ្គិសនីដំបូងបង្អស់របស់ខ្លួន ហើយនឹងមានបំណងប្រែក្លាយវាឱ្យទៅជាយន្តហោះ ដែលលឿនជាងយន្តហោះដើរដោយថាមពលអគ្គិសនីដ៏ទៃទៀតក្នុងលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ដនេះបានបង្ហាញម៉ាស៊ីននៅអាកាសយានដ្ឋាន Gloucestershire នៅ Staverton ប្រទេសអង់គ្លេស ឥឡូវនេះពួកគេនឹងចាប់ផ្តើមធ្វើការលើការដាក់បញ្ចូលប្រព័ន្ធម៉ាស៊ីនជំរុញប្រើថាមពលអគ្គិសនី ដើម្បីកុំឱ្យមានការបំភាយឧស្ម័នពុលដែលប៉ះពាល់ដល់បរិស្ថាន។
យន្ដហោះនេះនឹងអាចធ្វើដំណើរបានក្នុងល្បឿនជាង ៣០០ ម៉ាយក្នុងមួយម៉ោង (៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង) ដើម្បីបំបែកកំណត់ត្រាពិភពលោក នៅពេលគេចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅនិទាឃរដូវខាងមុខ។
យន្ដហោះដែលជាផ្នែកនៃគំនិតផ្តួចផ្តើមមួយនេះមានឈ្មោះថា ការពន្លឿនជើងហោះហើរដោយប្រើថាមពលអគ្គិសនី (ACCEL) គឺជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុនក្នុងការឈានទៅរកការគោលដៅផលិតយានយន្តដើរដោយថាមពលអគ្គិសនី។
យន្ដហោះនៃគម្រោង ACCEL នេះទៀតសោធ នឹងមានប្រភពថាមពលខ្លាំងបំផុតមិនធ្លាប់មាន ដែលអាចដំណើរការម៉ាស៊ីន ឬសាកតែម្តងអាចហោះហើរបានចម្ងាយ ៣២១គីឡូម៉ែត្រ។
លើសពីនេះទៀត វាមានប្រព័ន្ធត្រការពារកំដៅ ដែលវាអាចការពារប្រភពថាមពល(អាគុយ)មិនឱ្យក្តៅក្នុងពេលវាធ្វើដំណើរចម្ងាយឆ្ងាយ។
លោក Rob Watson នាយកផ្នែកអគ្គិសនីរបស់ក្រុមហ៊ុន Rolls-Royce បាននិយាយថា“ ការបង្កើតយន្តហោះអគ្គិសនីលឿនបំផុតរបស់ពិភពលោកគឺគ្មានអ្វីក្រៅពីការផ្លាស់ប្តូរជំហានបដិវត្តនៅក្នុងការធ្វើដំណើរតាមអាកាសចរណ៍ទេ”។
លោកបានបន្ថែមថា“ នេះមិនត្រឹមតែជាជំហានសំខាន់ឆ្ពោះទៅរកការប៉ុនប៉ងបំបែកឯតទគ្គកម្មពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយអភិវឌ្ឍសមត្ថភាពរបស់ក្រុមហ៊ុន Rolls-Royce ផងដែរ ។ វានឹងធានាថា យើងកំពុងឈានមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដែលអាចដើរតួនាទីជាមូលដ្ឋានក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរទៅរកគោលនយោបាយកាបូនទាបនិងសេដ្ជកិច្ចដែលមាននិរន្តរភាព”៕