អីក៏ស៊យម៉្លេះ! ប្ដីប្រពន្ធមួយគូនាំគ្នាព្រលែងសត្វ ដើម្បីអបអរពិធីអាពាហ៍ពិពាហ៍ តែបែរជា... (មានវីដេអូ)

//s5.kh1.co/a6/a6f1432f58a4fc637af25518a56c2a7fe335c84d.jpg
សង្គម

 ២៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងពិធីអាពាពិពាហ៍មួយ ដែលគូស្វាមីភរិយាថ្មីមួយគូរបានធ្វើពិធីប្រលែងសត្វព្រាប តែបែជាមិនសមបំណងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូខ្លីមួយដែលបានបង្ហោះលើបណ្ដាញសង្គម Twitter ដែលបានផ្ដិតយកពីសកម្មភាពនៃពិធីមង្គលការមួយនៅឯប្រទេសអង់គ្លេស ខណៈពេលដែលកូនកំលោះ និងកូនក្រមុំកំពុងតែរៀបចំពិធីព្រលែងសត្វព្រាបមួយគូឲ្យមានសេរីភាព នៅកណ្ដាលហ្វូងសាច់ញាតិរួមទាំងមិត្តភក្កិនោះ តែសំណាងមិនល្អព្រាបមួយក្បាល ដែលកាន់ដោយកូនក្រមុំមិនអាចហោះបាន ហើយបែរជាដាំក្បាលធ្លាក់ចុះទៅលើដីទៅវិញ។ ភ្លាមៗនោះ កូនក្រមុំរួមទាំងភ្ញៀវដែលបានចូលរួមទាំងអស់មានភាពតក់ស្លុតជាខ្លាំង ដោយគិតថា វាគឺជាសំណាងដ៏អាក្រក់ក្នុងថ្ងៃពិសេសរបស់គេ។

ក្រោយពេលវីដេអូនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមរួចមក ក៏ស្រាប់តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចែករំលែកតៗគ្នា និងបានសម្ដែងការអាណិតអាសូរដល់ព្រាបនោះជាខ្លាំង។

គួររម្លឹកផងដែរថា កាលពីដើមឆ្នាំកន្លងទៅ អង្គការសហគមន៍គាំពារសត្វបក្សី ក៏បានសំណូមពរឲ្យប្រជាជនកុំប្រើប្រាស់ការព្រលែងសត្វបក្សីក្នុងពិធីមង្គលការផងដែរ៕

សកម្មភាពក្នុងពិធីមង្គលការ
សកម្មភាពក្នុងពិធីមង្គលការ
សកម្មភាពក្នុងពិធីមង្គលការ
សកម្មភាពក្នុងពិធីមង្គលការ

ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T