Arteta ចាប់ចិត្តចង់បានកីឡាករឆ្នើមរបស់ Juventus ១រូបមកពង្រឹងក្រុម

//s5.kh1.co/78/78ac21e76f5ff47b87aa357b068b76adb8a3fd9b.jpg
កីទ្បា

 ២៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេរាយការណ៍ថា បានចាត់ទុកខ្សែបម្រើកណ្ដាលរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Adrien Rabiot ជាគោលដៅចម្បងក្នុងទីផ្សារដោះដូរខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Adrien Rabiot
  កីឡាករ Adrien Rabiot

Rabiot បានចាកចេញពីក្រុម Paris Saint-Germain មកចូលរួមជាមួយ Juventus កាលពីរដូវក្ដៅកន្លងទៅដោយគ្មានតម្លៃខ្លួន ហើយបច្ចុប្បន្នកំពុងព្យាយាមប្រជែងដើម្បីទទួលបានកៅអី១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក​ Sarri។

Rabiot វ័យ២៤ឆ្នាំ ចូលលេងបានតែ៩ប្រកួតប៉ុណ្ណោះក្នុងចំណោម១៧ប្រកួតកន្លងទៅក្នុងក្របខណ្ឌអ៊ីតាលី Serie A រដូវកាលនេះ ដោយទទួលបានពេលវេលាចូលក្នុងទីលានប្រកូតតិចជាងអ្នកចាំទីដៃទីពីរកីឡាករ Gianluigi Buffon ទៅទៀត។

  កីឡាករ Adrien Rabiot
  កីឡាករ Adrien Rabiot

យ៉ាងណាមិញយោងតាមកាសែត The Time បានឲ្យដឹងថា​ គ្រូបង្វឹកក្រុម Arsenal លោក Arteta ចង់នាំយកកីឡាកររូបនេះមកកាន់ទឹកដីប្រទេសអង់គ្លេស ក្នុងលក្ខខណ្ឌខ្ចីជើងនៅខែមករាខាងមុខ។

ដោយឡែក Juventus ចង់រក្សាទុកខ្សែបម្រើសសញ្ជាតិបារាំងរូបនេះ​ ដោយគ្រោងផ្ដល់អតីតខ្សែបម្រើក្រុម Liverpool កីឡាករ Emre Can ជំនួសវិញនេះបើតាមរបាយការណ៍របស់កាសែត The Sun។

  កីឡាករ Adrien Rabiot
  កីឡាករ Adrien Rabiot

ប្រភពដដែលបានបន្ថែមទៀតថា Arsenal មានបំណងចង់បាន Rabiot ដើម្បីត្រៀមជំនួសកន្លែងខ្សែបម្រើ Grenit Xhaka ដែលមានទំនាក់ទំនងចាកចេញទៅកាន់ក្លិប Hertha Berling នៅរដូវរងារខាងមុខ៕

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T