ជប៉ុន៖ វាពិតជាពិបាកនឹងជឿណាស់ ដែលថាអំពូលភ្លើងអាចដឹងពីផ្ទៃក្នុងនៃទំនាក់ទំនងស្នេហារវាងប្ដីប្រពន្ធមួយគូណានោះ។ កាលពីថ្មីៗនេះ យោងតាមការបង្ហោះវីដេអូលើគណនី Twitter ផ្ទាល់ខ្លួន របស់ស្រ្តីជនជាតិជប៉ុនម្នាក់ឈ្មោះថា Marina Fujiwara បានបង្ហាញពីគំនិតច្នៃប្រឌិតរបស់នាងអំពីការបង្កើត អំពូលភ្លើងម៉្យាងដែលវាមិនត្រឹមតែជាអំពូលសម្រាប់បំភ្លឺធម្មតាប៉ុណ្ណោះទេ ថែមទាំងអាចឲ្យយើងដឹងពីទំនាក់ទំនងផ្ទៃក្នុងរបស់ប្ដីប្រពន្ធមួយគូណាបាន ដែលមានការបែកបាក់ ឬលែងលះគ្នាដោយប្រការណាមួយ បើពួកគេជាអ្នកដែលប្រើប្រាស់បណ្ដាញសង្គម ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹនេះ Fujiwara ក៏បានរៀបរាប់អំពីដំណើការមួយចំនួននៃអំពូលនេះផងដែរថា៖
នាងបានបន្តទៀតថា យើងអាចផ្លាស់ប្ដូរពណ៌ ឬក៏ពន្លឺនៃអំពូលនោះបាន អាស្រ័យលើការកំណត់តាមរយៈការប្រើប្រាស់កម្មវិធីរបស់វា។
Fujiwara បានបន្ថែមថា សព្វថ្ងៃអំពូលនេះមិនទាន់មានលក់នៅលើទីផ្សារទេ ដោយសារវាស្ថិតក្នុងការប្រើប្រាស់សាកល្បងនៅឡើយ៕