អង់គ្លេស៖ ជើងឯកក្របខណ្ឌ Premier League រដូវកាល ២០១៥-២០១៦ Leicester City បាននឹងកំពុងតែចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពាររបស់ Juventus កីឡាករ Daniele Rugani នៅទីផ្សារខែមករាខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិបកញ្រ្ឆោងខៀវធ្វើបានល្អខ្លាំងនៅរដូវកាលនេះ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ២បណ្ដោះអាសន្នក្នុងក្របខណ្ឌ Premier League តាមពីក្រោយក្រុមកំពូលតារាង Liverpool។
បើតាមកាសែត Daily Telegraph អ្នកចាត់ការទូទៅរបស់ Leicester លោក Brendan Rodgers បានដាក់ការចង់បានមកលើកីឡាករជម្រើសជាតិអ៊ីតាលី Rugani ដើម្បីយកមកពង្រឹងបន្ថែមខឿនការពាររបស់ក្រុមលោក។
Leicester ត្រូវបានគេមើលឃើញថាអាចនឹងមានភាគរយខ្ពស់ក្នុងការនាំយក Rugani មកលេងនៅទឹកដីអង់គ្លេស ដោយសារតែខ្សែការពាររូបនេះមិនសូវជាមានឱកាសចូលលេងនោះទេក្រោមការដឹកនាំរបស់លោក Maurizio Sarri ដោយនៅរដូវកាលនេះ គេទើបតែបង្ហាញខ្លួនលើវាលស្មៅបាន១ប្រកួតប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា Juventus បានចំណាយប្រាក់ត្រឹមតែ ៥លានអឺរ៉ូប៉ុណ្ណោះកាលពីឆ្នាំ២០១៥ ដើម្បីនាំយក Rugani ពីក្លិប Empoli មកចូលរួមជាមួយ៕
ប្រភព៖ DailyMail