ភ្នំពេញ៖ ខ្ញុំហ៊ាននិយាយបានថា លោកអ្នក ឬក៏អតិថិជនទាំងអស់ ដែលធ្លាប់បានឃើញ និងទស្សនារូបភាព ឬក៏វីដេអូដែលចេញពីអេក្រង់ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី (Q900R) នៅតាមហាងចែកចាយផលិតផល សាមសុង ឬក៏តាមរយៈបណ្តាញសង្គមនានាប្រាកដជាមិនអស់ចិត្ត និងងឿងឆ្ងល់ថា តើហេតុអ្វីបានជាក្រុមហ៊ុន សាមសុង អាចបង្កើតនូវបច្ចេកវិទ្យាដ៏មហិមា និងមហាស្ចារ្យបែបនេះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រាកដណាស់ក្រុមហ៊ុន សាមសុង ពិតជាអាចធ្វើអ្វីដែលយើងគ្រប់គ្នាមិនអាចធ្វើបាន និងនឹកស្មានមិនដល់។ ជាក់ស្តែង សម្រាប់លោកអ្នកដែលតែងតែដើរទាន់ នូវការអភិវឌ្ឍរបស់បច្ចេកវិទ្យានោះ លោកអ្នកគួរតែមកទទួលយករសជាតិ នូវរបកគំហើយដ៏អស្ចារ្យនេះ។ បច្ចេកវិទ្យារបស់ SAMSUNG QLED 8K ស៊េរី (Q900R) គឺពិតជាបានរុញច្រានយើងទាំងអស់គ្នា ឲ្យក្រេបយកបទពិសោធន៍នៃពណ៌រូបភាព និងវីដេអូកម្រិត 8K ពិតៗជំនាន់ចុងក្រោយបំផុត និងគ្មានគូប្រៀបក្នុងពិភពលោក នៅពេលនេះប្រាកដមែន។
ខាងក្រោមនេះ គឺជាមុខងារ និងបច្ចេកវិទ្យាដ៏អស្ចារ្យបំផុត នៃក្រុមហ៊ុន សាមសុង ដែលបង្កើត និងបំពាក់ជាមួយកំពូលទូរទស្សន៍ដ៏ល្អឯក Samsung QLED 8K ស៊េរី (Q900R)៖
- Quantum Processor 8K
ជួយឲ្យកម្រិតពណ៌
និងកម្រិតរូបភាព
និងពន្លឺមានភាពកាន់តែច្បាស់បានយ៉ាងត្រឹមត្រូវឥតខ្ចោះបំផុតក្នុងកម្រិត 8K ពិតៗតែម្តង។
- Real 8K Resolution
ទោះបីជាលោកអ្នកយកភ្នែកដាក់ឲ្យជិត
ឬជាប់អេក្រង់ទូរទស្សន៍យ៉ាងណាក៏ដោយ ក៏រូបភាពនៅតែម៉ដ្ឋមិនបែក ឬព្រាលឡើយ។ ពិតជាមិនគួរឲ្យជឿពិតមែន…!
- 8K AI Upscaling
ទោះជារូបភាព
ឬវីដេអូក្នុងកម្រិត 1080 ឬ 4K ក៏អាចដុសខាត់ និងបង្ហាញចេញក្នុងកម្រិត 8K ដូច Footage
8K ដើមបានដែរ។
- Quantum HDR 4000
ធ្វើឲ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់
4000 ដែលអាចធ្វើឲ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិតជាទីបំផុត (Super
Details)
- Q Style
ជាបច្ចេកវិទ្យា
No Gap Wall-Mount ចុងក្រោយ ដែលអាចភ្ជាប់ជាមួយនឹងផ្ទៃជញ្ជាំងរាបស្មើល្អឥតខ្ចោះ
មិនធ្វើឲ្យចង្អៀត ឬត្រូវចំណាយថវិកាបន្ថែមទៀត ដើម្បីទិញតុតាំងឡើយ។
- One Connect & invisible
មិនថារន្ធ USB HDMI ឬអ្វីផ្សេងៗទៀត ក្នុងការបញ្ជូនរូបភាពតាមរយៈប្រអប់នេះតែមួយគត់។ ដូច្នេះវាមើលទៅ គឺមានរបៀបរៀបរយមែនទែន។
- Ambient Mode (Magic Screen)
ជាបច្ចេកវិទ្យាដែលបំលែងកញ្ចក់អក្រង់ទូរទស្សន៍ ឲ្យទៅជាផ្ទាំងបង្ហាញផ្សេងៗ
ឬក៏ជាផ្ទាំងគំនូរដ៏វិចិត្រទាក់ទាញស្អាត ប្លែកភ្នែក ឡូយ។
- Air Play Connection
អាចឲ្យកម្មវិធី
Airplay របស់ IOS
ក្នុងទូរស័ព្ទ ឬឧបករណ៍ដទៃទៀតបង្ហាញទៅកាន់អេក្រង់ដ៏ធំ
ភ្លឺច្បាស់ត្រជាក់ភ្នែកបានយ៉ាងងាយស្រួលផងដែរ។
និយាយរួមទៅ បើទោះជាខ្ញុំនិយាយរ៉ាយរ៉ាប់យ៉ាងណា ក៏មិនអស់ពីភាពអស្ចារ្យ Samsung QLED 8K ស៊េរី (Q900R) នេះបានដែរ។ ហើយលោកអ្នកក៏ធ្លាប់គិតដូចខ្ញុំដែរ ថាឮគេនិយាយរាប់ម៉ឺនសែនដង ក៏មិនស្មើនឹងបានឃើញ ឬប៉ះផ្ទាល់ម្តងដែរ។ បើចង់ដឹងលម្អិតច្បាស់បន្ថែម អាចចូលទស្សនាវីដេអូខាងក្រោមនេះបាន៖
មានអតិថិជនយ៉ាងច្រើនបានសួរថា តើអាចរកជាវទូរទស្សន៍ Samsung QLED 8K (Q900R) បាននៅណា? លោកអ្នកអាចរកជាវបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ KLD 3 ផ្សារទំនើប AEON K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានាក្នុងព្រះរាជាណាចក្រកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232។