គេប្រើរុក្ខជាតិនិងគ្រឿងទេសសំរាប់ធ្វើជាម្ហូប និងប្រើជាថ្នាំជាយូរមកហើយ។ ពួកគេជឿថាគេអាចប្រើវាសំរាប់បញ្ចុះជាតិកូលេស្តេរ៉ូលនិងសម្រាប់ជំនួយសុខភាព ប៉ុន្តែតើវាមានប្រសិទ្ធភាពមែនទេ? តោះមើលអត្ថបទនេះដើម្បីដឹងពីប្រភេទរុក្ខជាតិដែលទាក់ទងនឹងបញ្ហាកម្រិតកូលេស្តរ៉ូលខ្ពស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១– ខ្ទឹមស
ការសិក្សាមួយចំនួនបង្ហាញថាខ្ទឹមសអាចបន្ថយកម្រិតខ្លាញ់កូលេស្តេរ៉ូលនៅក្នុងឈាមបានមួយចំនួន ប៉ុន្តែប្រសិទ្ធភាពគឺមិនបានយូរនោះទេ។ ដូច្នេះការប្រើអាហារបំប៉នខ្ទឹមសមិនសូវបានផលល្អសម្រាប់សុខភាពនោះទេ។ ជាពិសេស ការស្រាវជ្រាវបង្ហាញថាការប្រើប្រាស់ខ្ទឹមសអាចនាំឲ្យមានបញ្ហាចំពោះជំងឺមួយចំនួន។ ជាឧទាហរណ៍ ខ្ទឹមសអាចធ្វើឲ្យហូរឈាម និងបង្អាក់កំណកឈាមសំរាប់អ្នកដែលត្រូវធ្វើការវះកាត់ ឬប្រើថ្នាំទប់កំណកឈាមដូចជាថ្នាំ Coumadin មិនត្រូវប្រើខ្ទឹមសនោះទេ។
២– Astragalus
វេជ្ជសាស្រ្តចិនបុរាណប្រើរុក្ខជាតិ astragalus ដើម្បីជួយប្រព័ន្ធភាពស៊ាំ។ គេជឿថាវាមានប្រសិទ្ធភាពក្នុងការប្រឆាំងជាមួយបាក់តេរី និងការរលាក។ គេចាត់ទុកវាជា adaptogen ធម្មជាតិដែលមានន័យថាវាអាចការពាររាងកាយពីស្ត្រេសបាន។ ការសិក្សាបង្ហាញថា astragalus គឺជួយដល់សុខភាពបេះដូង ប៉ុន្តែភស្តុតាងបញ្ជាក់នៅមានកម្រិតពីព្រោះវាត្រូវការព្យាបាលសាកល្បងបន្ថែមទៀតលើមនុស្ស។ ការស្រាវជ្រាវបន្ថែមត្រូវការធ្វើមុនពេលយើងអាចសន្និដ្ឋានពីប្រសិទ្ធភាពរបស់វាលើខ្លាញ់កូលេស្តេរ៉ូលនិងសុខភាពបេះដូង។
៣– Guggulipid
Guggulipid គឺជាស្ករទំពារធ្វើពីរុក្ខជាតិ mukul myrrh។ ក្បួនវេជ្ជសាស្ត្របូរាណ Ayurvedicដែលកើតនៅឥណ្ឌាជាង២០០០ឆ្នាំមុន បញ្ជាក់ថាគេប្រើវាសម្រាប់គោលបំណងផ្សេងៗ។ ការសិក្សាពីការព្យាបាលរបស់ជនជាតិឥណ្ឌាបង្ហាញថា guggulipidមានប្រសិទ្ធភាពសម្រាប់បន្ថយកម្រិតកូលេស្តេរ៉ូលនិងខ្លាញ់មិនល្អ LDL នៅក្នុងឈាម ប៉ុន្តែការសិក្សាមួយចំនួនធំគឺមិនតាមវិទ្យាសាស្ត្រពីព្រោះពួកគេខ្វះលក្ខខណ្ឌសំខាន់ៗមួយចំនួន។ លើសពីទៀត ការសិក្សាសាកល្បងរបស់សហរដ្ឋអាមេរិកពីប្រសិទ្ធភាពនៃ guggulipid ជាភ្នាក់ងារបញ្ចុះកម្រិតកូលេស្តេរ៉ូលបង្ហាញលទ្ធផលអវិជ្ជមានដែលនាំឲ្យគេលែងចាប់អារម្មណ៍ចំពោះការប្រើប្រាស់ guggulipidទៀត។ ដោយខ្វះការសិក្សាស្រាវជ្រាវត្រឹមត្រូវ វានៅជាអាថ៌កំបាំងទោះវាមានប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការប្រើក៏ដោយ។
៤– ការព្យាបាលបែបធម្មជាតិ
ឱសថរុក្ខជាតិ និងគ្រឿងផ្សំមួយចំនួនផ្តល់ជាសារៈសំខាន់ដល់ការព្យាបាលបែបធម្មជាតិដែលមិនចាំបាច់ត្រូវការវេជ្ជបញ្ជា។ ប្រភេទមួយចំនួនជួយក្នុងការព្យាបាលជំងឺប៉ុន្តែត្រូវចាំថាវាអាចមានផលប៉ះពាល់។ វាមិនមានផស្តុតាងដែលបង្ហាញថាការព្យាបាលបែបធម្មជាតិតែមួយមុខអាចព្យាបាលបញ្ហាកម្រិតកូលេស្តេរ៉ូលខ្ពស់នោះទេ។ ក្រៅពីនេះឱសថរុក្ខជាតិ និងគ្រឿងទេសមិនត្រូវណែនាំឲ្យប្រើដោយសារតែវាមិនទាន់ដឹងពីផលប៉ះពាល់។ ដូច្នេះអ្នកគប្បីពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើការព្យាបាលបែបធម្មជាតិ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet