អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ស្ទើរតែផ្លាស់ទៅចូលរួមជាមួយ AC Milan ទៅហើយមុនពេលដែលគេផ្លាស់មក Juventus នេះបើតាមការឲ្យដឹងរបស់អតីតនាយកផ្នែកកីឡារបស់ AC Milan លោក Massimiliano Mirabelli។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់បានធ្វើឲ្យមានរឿងភ្ញាក់ផ្អើលមួយកាលពីឆ្នាំ២០១៨ ក្រោយផ្លាស់ពី Real Madrid មកចូលរួមជាមួយក្លិបជើងឯកអ៊ីតាលី Juventus ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះអាចនឹងផ្លាស់មក AC Milan ទៅហើយនៅពេលនោះ បើសិនជាប្រធានក្លិបលោក Li Yonghong នាពេលនោះមិនជំទាស់។
ថ្លែងប្រាប់ទូរទស្សន៍មួយក្នុងប្រទេសអ៊ីតាលីលោក Massimiliano Mirabelli បាននិយាយថា៖
បច្ចុប្បន្នក្លិប AC Milan កំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មីជនជាតិអាមេរិក ក្រោយលោក Li Yonghong បានដកខ្លួនចេញកាលពីខែកក្កដា ឆ្នាំ២០១៨។
គួរឲ្យដឹងដែរថា ក្រោយផ្លាស់ពី Real Madrid មកចូលរួមជាមួយ Juventus កាលពីរដូវក្ដៅឆ្នាំ២០១៨ Ronaldo ចូលលេងឲ្យសេះបង្កង់បាន ៦២ប្រកួត និងរកគ្រាប់បាល់បានចំនួន៤០គ្រាប់ ព្រមទាំងជួយឲ្យ Juventus ឈ្នះពានលីគកំពូលអ៊ីតាលីរដូវកាលមុនផងដែរ៕
ប្រភព៖ TheSun