ថៃ៖ ពិតណាស់ថា គូស្នេហ៍ដែលជាតារាល្បី ប្រចាំប្រទេសថៃ នាង Kimberly និង Mark តែងតែបង្អួតពីភាពផ្អែមល្ហែម ឲ្យហ្វេនៗច្រណែនជានិច្ច ក្នុងបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីម្សិលមិញ ជាថ្ងៃបុណ្យណូអែល គូស្នេហ៍មួយគូនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់Couple ស៊ីនឹងបុណ្យChristmas តែម្ដង។ អ្វីដែលពិសេស Kimberly និង Mark បានចំណាយពេលវេលា បង្កើតអនុស្សវរីយ៍ស្វីតៗ ជាមួយគ្នា អមដោយស្នាមញញឹមស្រស់ថ្លាទាំងពីរនាក់។
ជាមួយគ្នានេះដែរ បើមើលតាមរយៈរូបភាពដែល Kimberly បានបង្ហោះក្នុងអ៊ីនស្ដារក្រាម គេឃើញថា រូបនាងនិងគូស្នេហ៍ បានថតរូបក្នុងស្ទាយ៍កៀកកើយ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។
ដោយឡែក មានហ្វេនៗជាច្រើន បានសរសើរដល់ចំណងស្នេហា ដ៏រឹងមាំរបស់អ្នកទាំងពីរ ព្រមទាំង ប្រាថ្នាចង់បានជីវិតស្នេហា ដ៏រ៉ូមែនទិកដូច Kimberly និង Mark ទៀតផង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖