មូលហេតុច្រើនយ៉ាងនាំឲ្យមានក្លិនមាត់ និងវិធីដោះស្រាយ!

//s5.kh1.co/ce/ce0bb881230a7e2a98e8ea67b21b171ec10b3018.jpg
នារី

 ២៥-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

មាន​បញ្ហា​ធុំ​ក្លិន​មាត់ យើង​ម្នាក់ៗ​ច្បាស់​ជា​បាត់​បង់​ទំនុក​ចិត្ត​​ក្នុង​និយាយ​ស្តី​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​មិន​ខាន អ៊ីចឹង​ហើយ​គួរ​តែ​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ក្លិន​មាត់ និង​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុនាំធុំក្លិនមាត់

បើ​តាម​ការ​បកស្រាយ​នៅ​លើ​ហ្វេសប៊ុក​ផេក​ផ្លូវការ របស់​មន្ទីរពេទ្យ កាល់ម៉ែត បញ្ហា​ក្លិន​មាត់ ៨៥% មាន​ប្រភព​មក​ពី​ក្នុង​មាត់ និង ២៥%ទៀត មក​ពី​កត្តា​ផ្សេងៗ។

១. មូលហេតុ​ពី​ក្នុង​មាត់

ក. កា​រធ្វើ​អនាម័យ​មាត់​ធ្មេញ​មិន​បាន​ល្អ

ខ. កត្តា​ធ្មេញ

– មាន​ធ្មេញ​ពុក​ខូច ពុកប្រហោង ធ្មេញសល់ឫស
– ធ្មេញ​ថ្គាម​ទាល់ ដែល​ពិបាក​សម្អាត និង​ងាយ​ជាប់​ចំណី
– ធ្មេញ​មាន​បំណះ ប៉ះ​យូរ​ឆ្នាំ
– ធ្មេញ​ដាក់ ឬ​ស្រោប​ធ្មេញ ជ្រាប​ទឹក
– ធ្មេញ​ដាក់​ប្រភេទ​ជ័រ
– ធ្មេញ​បង្ក​រោគ​ក​ខ្ទុះ។

គ. កត្តា​អញ្ចាញ

– មាន​កំណក​កំបោរ​តាម​ជើង​ធ្មេញ
– ​លាក​អញ្ចាញ ហូរ​ខ្ទុះ
– មាន​ជំងឺ​អញ្ចាញ​ផ្សេងៗ។

ឃ. កត្តា​ធ្មេញ​ដាក់

– ការ​ដាក់​ធ្មេញ​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស
– មាន​ដក់​ចំណី​ក្រោម​ធ្មេញ​ដាក់
– ការ​ប្រើ​សម្ភារៈ​ធ្វើ​ធ្មេញ​មិន​ល្អ
– ការ​ប្រើ​រយៈ​ពេល​យូរ នាំ​ឲ្យ​មាន​ជ្រាប​ទឹក។

ង. កត្តា​អណ្ដាត

– មាន​ផ្សិត​លើ​អណ្ដាត
– មាន​មេរោគ​តោង​លើ​អណ្តាត។

២. កត្តា​ផ្សេងៗ

– ស្ងួត​មាត់
– មាន​រលាក ឬ​ដំបៅ​ផ្សេងៗ​ក្នុង​មាត់
– ការ​ពាក់​ឧបករណ៍​ផ្សេងៗ​ក្នុង​មាត់ (ឧបករណ៍​ពត់​ធ្មេញ ឧបករណ៍​គេង​ស្រមុក)
– រលាក​ច្រមុះ និង​រលាក​បំពង់ក​
– រលាក​ទង​សួត មាន​ដុំ​សាច់​ក្នុង​សួត
– ភើ​មក​ជូរ និង​មាន​ច្រាល​ទឹក​អាស៊ីត
– តម្រង​នោម​មិន​ដំណើរ​ការ
– មាន​ជំងឺ​ទឹកនោម​ផ្អែម
– មាន​ជំងឺ​ថ្លើម​ដំណាក់​កាល​ខូច។

វិធីសាស្រ្ត​គ្រប់​គ្រង​ក្លិន​មាត់

ដំបូង​ឡើយ​យើង​ត្រូវ​រក​មូលហេតុ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​មាន​ក្លិន​មាត់ និង​ព្យាយាម​ចៀស​វាង​នូវ​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែល​ជា​កក្តា​ជំរុញ​ឲ្យ​មាន​ក្លិន​មាត់​ដែរ។
– ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជាមួយ​ពេទ្យ​ជំនាញ បើ​មាន​ជំងឺ​ទាំង​នោះ
– ជៀស​វាង​ម្ហូប​ចំណី​ដែល​មាន​ក្លិន​ខ្លាំង​ដូច​ជា ខ្ទឹមស ខ្ទឹមបារាំង
– កុំ​ជក់​បារី ផឹក​ស្រា
– ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល
– ដុស​សម្អាត​ធ្មេញ​ក្រោយ​បរិភោគ​រួច
– ថែទាំ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ជា​ប្រចាំ
– ដុស​​សម្អាត​ធ្មេញ និង​អណ្ដាត មុន​ពេល​ចូល​គេង
– ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន
– បើ​មាន​ធ្មេញ​ដោះ​ដាក់ ត្រូវ​ដោះ​ចេញ​នៅ​ពេល​យប់ និង​ត្រាំ​ក្នុង​ទឹក​ខ្ពុរ​មាត់
– ជួប​ពេទ្យ​ធ្មេញ ២ដង/១ឆ្នាំ ដើម្បី​ពិនិត្យ និង​សម្អាត​ធ្មេញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T