ចិន៖ បន្ទាប់ពីកាន់តែល្បីឈ្មោះពាសពេញបណ្តាញសង្គមនៅលើពិភពលោក អ្នកគ្រូពេទ្យស្រីស្រស់ស្អាតម្នាក់ កាន់តែហ្វឹកហាត់រាងកាយសាច់ដុំរបស់ខ្លួន កាន់តែធំឡើងៗទ្វេរដងពីមួយថ្ងៃទៅមួយថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងថា កាលពីថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម ដោយអ្នកគ្រូពេទ្យរូបស្រស់ម្នាក់ ដែលមានឈ្មោះថា Yaun He Long បានបង្អួតសាច់ដុំធំរបស់ខ្លួន ជាមួយនឹងការស្លៀកពាក់ក្នុងឈុតសម្លៀកបំពាក់ ដូចតួអង្គក្នុងហ្គេមយ៉ាងអង់អាច ដែលទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរមិនតិចទេ ចំពោះការតាំងចិត្តដ៏ក្លាហានរបស់នាង។

គួររំឮកថា កាលពីមុន Yuan He Long វាមានរូបរាងស្លីមស្អាតណាស់ រហូតមានខាងផលិតផលថែសម្រស់ជាច្រើន បានទាក់ទងនាងធ្វើជាតារាម៉ូដែល សម្រាប់ផលិតផលរបស់ពួកគេជារឿយៗផងដែរ។
ដោយឡែក មិនយូរប៉ុន្មាន នាងក៏បានចាប់អារម្មណ៍ក្នុងការហាត់ប្រាណយករាង រហូតចាប់ផ្តើមហាត់បន្ថែមយកសាច់ដុំម្តងបន្តិចៗ កាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃតែម្តង។ មិនតែប៉ុណ្ណោះ កន្លងមកនាងក៏ធ្លាប់ចូលរួមប្រកួតកីឡាកាយវប្បកម្មថ្នាក់ជាតិ រហូតទទួលបានជ័យជំនះថែមទៀតផងដែរ។
យ៉ាងណាមិញ បច្ចុប្បន្ននេះអ្នកគ្រូពេទ្យសាច់ដុំ Yaun He Long ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតាពីសំណាក់មហាជន ដោយនៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាង មានអ្នកចុចFollow តាមដាន រហូតដល់ទៅជាង ៣០ម៉ឺននាក់ឯណោះ៕



















