អង់គ្លេស៖ Tottenham Hotspur បានតវ៉ាចំពោះបញ្ហាដែល Heung-min Son ទទួលបានកាតក្រហមកំឡុងការប្រកួតជាមួយ Chelsea កាលពីថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការទូទៅលោក Jose Mourinho។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង Son ត្រូវបានបណ្ដេញចេញពីការប្រកួតដែល Spurs ចាញ់ Chelsea ២-០ ក្រោយទទួលបានកាតក្រហម បន្ទាប់ពីលោកអាជ្ញាកណ្ដាលពិនិត្យ VAR រួចសម្រេចថា Son បានទាត់ទៅលើកីឡាករ Antonio Rudiger។
មកទល់នឹងពេលនេះ Spurs កំពុងតែរង់ចាំថាតើ Son អាចនឹងចូលលេងក្នុងការប្រកួតជាមួយ Brighton នៅសប្ដាហ៍នេះបានឬយ៉ាងណា។ ជុំវិញបញ្ហានេះ អ្នកចាត់ការទូទៅរហស្សនាម Special One បាននិយាយថា៖
បុរសសញ្ជាតិព័រទុយហ្គាល់បានបន្តទៀតថា៖
គួរឲ្យដឹងដែរថា នេះជាលើកទី២ហើយដែល Son ទទួលបានកាតក្រហមនៅរដូវកាលនេះ ដោយលើកទី១ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងការប្រកួតរវាង Everton និង Spurs៕
ប្រភព៖ BBC