ចុម ចេះយកចិត្តទុកដាក់នឹងគ្នា! ឆ្កែមួយក្បាលអង្គុយស្ងៀម ឲ្យឆ្មាម៉ាស្សាឲ្យ (មានវីដេអូ)

//s5.kh1.co/10/106ff902bfd871b0fddc9f7cad72008ea778fc32.jpg
សង្គម

 ២៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

វៀតណាម៖ ថ្មីៗនេះ មហាជននៅលើបណ្ដាញអ៊ីនធឺណេតជាច្រើនបានសម្ដែងនូវការអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះនូវសកម្មភាពឆ្កែមួយក្បាលអង្គុយស្ងៀម ឲ្យឆ្មាម៉ាស្សាឲ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបនោះត្រូវបានថតឡើងនៅខេត្ត Gia Lai ប្រទេសវៀតណាម និងយកទៅបង្ហោះចែកចាយលើបណ្ដាញអ៊ីនធឺណេត ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ឆ្កែមួយក្បាលបានអង្គុយយ៉ាងស្ងៀមស្ងាត់នៅលើចិញ្ចើមផ្លូវ ខណៈពេលឆ្មាកំពុងម៉ាស្សាឲ្យវា ដោយប្រើក្រញាំតូចៗទាំងសងខាង រុញជុំវិញដើមទ្រូងជាច្រើនជុំ។

ការសិក្សាមួយបានឲ្យដឹងដែរថា ឆ្កែនិងឆ្មាអាចមានទំនាក់ទំនងល្អជាមួយនឹងគ្នា ហើយវាមិនមែនជាសត្រូវដូចនឹងអ្វីដែលមនុស្សគ្រប់គ្នាគិតនោះឡើយ ដោយចំនួន៨០ភាគរយនៃម្ចាស់សត្វចិញ្ចឹម បានគិតថាឆ្កែនិងឆ្មាមិនអាចក្លាយជាមិត្ភ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពកំពុងម៉ាស្សា
សកម្មភាពកំពុងម៉ាស្សា
សកម្មភាពកំពុងម៉ាស្សា
សកម្មភាពកំពុងម៉ាស្សា
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T