យោងតាមមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ ហេតុការណ៍នេះបានកើតឡើងនៅកំឡុងកណ្តាលរាត្រីឈានចូលថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ជាកន្លែងបម្រើសេវាកម្មអចលនទ្រព្យមានយីហោ Explore Property ។ ម្ចាស់ផ្ទះឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលព្រំដែនទឹក។ សមត្ថកិច្ចអោយដឹងថាជនល្មើសជាជនជាតិចិនចំនួន០២នាក់បានកាត់ចំរឹងបង្អួចជាន់ទី២ចូលក្នុងផ្ទះ រួចចុះមកជាន់ផ្ទាល់ដីធ្វើសកម្មភាពគាស់ទូរដែកតែម្តង ។ ក្នុងពេលកំពុងធ្វើ សកម្មភាពម្ចាស់ផ្ទះចាក់សោរចូលបន្ទប់ក៍ប្រទះនឹងជនសង្ស័យ ជនសង្ស័យបានប្រើដែកគាស់២ដើមវ៉ៃទៅលើជនរងគ្រោះ ភ្លាមនោះម្ចាស់ផ្ទះបានផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលអោយជនសង្ស័យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅកន្លែងកើតហេតុ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អោយដឹងថា ជនសង្ស័យ(ទាំងអ្នកស្លាប់និង អ្នករងរបួស) នៅរសៀលថ្ងៃដដែលក៏បានបញ្ជូនទៅភ្នំពេញហើយក្រោយពីសង្រ្គោះបឋមនៅមន្ទីរពេទ្យខេត្ត ។
នៅល្ងាចនេះដែរតំណាងអយ្យការខេត្តព្រះសីហនុដឹកនាំដោយ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង និងមន្ត្រីជំនាញបានចុះស្រាវជ្រាវនៅផ្ទះកើតហេតុនេះទៀតដើម្បីចាត់ការតាមច្បាប់ ៕