ភ្នំពេញ៖ តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាវ៉ាន់ នីឡា កាន់តែកៀកថ្ងៃពិសេសចូលរោងជ័យ ក្រោយបានជួបជុំគ្រួសារទាំងសងខាងពោរពេញគិតគូពីថ្ងៃជ័យ វេលាល្អដល់កូនប្រុស កូនស្រីមួយគូនេះ ដែលធ្វើឡើងនៅឆ្នាំក្រោយនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះបានធ្វើដំណើរទៅតាមខេត្ត ដើម្បីថតPre Wedding ត្រៀមថ្ងៃពិសេស ក្រោមការដឹកនាំនិងថតដោយក្រុមនាយ ពាក់មី ផ្ទាល់តែម្តង។ ក៏ប៉ុន្តែនៅក្នុងនោះនាងបែរជា មានសភាពមិនស្រួលខ្លួនមិនសប្បាយចិត្តនៅក្នុងការថត ញញឹមមិនចង់ចេញនោះទេ។
តាមរយៈសកម្មភាពការថត Pre Wedding នៅក្នុងវីដេអូនេះ បានធ្វើឲ្យហ្វេនមួយចំនួនពិតជាបារម្ភចំពោះសុខភាពនាងតែម្តង ព្រោះមើលទៅពិតជាមិនស្រួលក្នុងខ្លួនខ្លាំង និងថតមួយប្លង់មិនចង់បាន។ តែទោះជាយ៉ាងណាក្តី ក៏តារាស្រីរូបនេះ ព្យាយាមថតដល់ទីបញ្ចប់ទាំងសភាពអស់កម្លាំង មិនស្រួលនៅក្នុងខ្លួនផងនោះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖