ខូចណាស់! ច្រៀងសុខៗ នាយចឺម លាត់សំពត់ វីរៈ និច លើឆាក (មានវីដេអូ)

//s5.kh1.co/03/0375261c27eb2021f58b86764c9df8587e397ce1.jpg
តារា & កម្សាន្ដ

 ២៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្មីៗនេះ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបពី រឿងរ៉ាវមិនល្អដែលបានកើតឡើងលើ តារាចម្រៀងប្រុសដ៏ល្បីល្បាញ នាយចឺម​​​ ដោយត្រូវបុរសដៃដល់មួយរូប ជាកីឡាករបានវាយដំលើរូបគេ យ៉ាងដំណំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះរឿងរ៉ាវមួយនេះដែរ មិនទាន់ទទួលការបកស្រាយបំភ្លឺពីនាយ ចឺម នៅឡើយទេ ធ្វើឲ្យហ្វេនៗចង់ដឹងការពិតខ្លាំងណាស់។ ប៉ុន្តែ ទោះជាទើបតែជួបសំណាងអាក្រក់បែបនេះហើយ តារារូបនេះ នៅតែមិនលុបចោលការងារសិល្បៈទេ ថែមទាំងបានបង្ហាញខ្លួន លើឆាកតន្រ្ដីទៀត។

ជាក់ស្ដែង គេប្រទះឃើញមានវីដេអូមួយ ដែល នាយ ចឺម បានឡើងច្រៀង ជាមួយនឹង កញ្ញា វីរៈ និច។ ប៉ុន្តែ នាឱកាសនោះដែរ នាយចឺម បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយកំពុងច្រៀងលើឆាកសុខៗ ស្រាប់តែយកដៃ ទៅទាញសំពត់របស់ វីរៈ និច តែម្ដង ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ហួសចិត្តគ្រប់គ្នា។

ដោយឡែក បើមើលតាមវីដេអូជាក់ស្ដែង គេឃើញថា វីរៈ និច មិនបានបញ្ចេញអាការៈខឹងសម្បារទេ ព្រោះគិតថា នាយ ចឺម លេងច្រើនតែប៉ុណ្ណោះ ណាមួយនាងក៏មានខោរឹបបែបវែង នៅខាងក្នុងផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូដែលខ្មែរឡូត បានUploadខាងក្រោម៖

វីរៈ និច
វីរៈ និច
នាយ ចឺម
នាយ ចឺម
នាយ ចឺម និងវីរៈ និច
នាយ ចឺម និងវីរៈ និច
នាយ ចឺម និងវីរៈ និច លើឆាក
នាយ ចឺម និងវីរៈ និច លើឆាក
វីដេអូដែលខ្មែរឡូត បានUpload ផ្ទាល់
នាយចឺមនិច តារាចម្រៀង
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T