អាមេរិក៖ យានអវកាស Starliner CST-100 គឺជាយានសម្រាប់បញ្ជូនអវកាសយានិកពីសហរដ្ឋអាមេរិកទៅកាន់លំហ ពេលនេះវាបានវិលត្រឡប់មកកាន់ផែនដីវិញ និងចុះចតនៅលើគោលដៅដែលបានកំណត់ដោយជោគជ័យនៅឯតំបន់វាលខ្សាច់ពណ៌សក្នុងរដ្ឋ New Mexico។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកំឡុងពេលធ្វើតេស្តសាកល្បងទៅកាន់លំហ យានមួយនេះមិនបានដឹកអ្នកដំណើរឡើយ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស វាមិនអាចចូលចតនៅឯស្ថានីយអវកាសអន្តរជាតិនៅលើលំហបានឡើយ។ ការព្យាយាមចូលចតនៅលើស្ថានីយអវកាសជាច្រើនដងពេក បានធ្វើឲ្យយានអវកាស Starliner ប្រើប្រាស់ពេលវេលា និងឥន្ធនៈអស់យ៉ាងច្រើន។
បន្ទាប់ពីមានបញ្ហាបច្ចេកទេសភ្លាម អង្គការណាសានិងក្រុមហ៊ុន Boeing ដែលជាអ្នកអភិវឌ្ឍយានមួយនេះបានបញ្ជាឲ្យវាវិលត្រឡប់មកកាន់ផែនដីវិញ។ នៅពេលវិលត្រឡប់មកកាន់ផែនដីវិញ ជាសំណាងមិនល្អវាត្រូវបានឆេះក្នុងពេលហោះចូលបរិយាកាសផែនដី ប៉ុន្តែវានៅតែអាចបើកឆ័ត្រយោងនិងចុះចតដោយជោគជ័យ។
ទោះជាយ៉ាងណាក៏ដោយការធ្វើតេស្តហោះហើរមួយនេះត្រូវបានគេចាត់ទុកថាជាជោគជ័យមួយ ហើយអង្គការណាសានិងក្រុមហ៊ុន Boeing នៅតែអាចប្រមូលទិន្នន័យជាច្រើននៅកំឡុងពេលនៃការធ្វើដំណើររបស់វា៕