ភ្នំពេញ៖ កាលពីម្សិលមិញ កម្មវិធីពិធីប្រគល់ពានរង្វាន់បាល់ទាត់កម្ពុជា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយ CNCC បានធ្វើឡើងនៅក្នុងសាលសន្នសីទចតុម្មុខ ដោយមានការចូលរួមពីសំណាក់មន្ត្រី និងកីឡាករមកពីបណ្ដាក្លឹបនានា ដែលបានចូលលេងរង្វាន់លេងក្នុងពានរង្វាន់ Metfone Cambodian League 2019 និង Hun Sen Cup 2019។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ខ្សែប្រយុទ្ធវ័យក្មេងកំពុងតែលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ សៀង ចន្ធា បានឈ្នះពានរង្វាន់ដល់ទៅបួនម្នាក់ឯក។ ពានរង្វាន់ទាំង៤បួននោះមានដូចជា៖
- កីឡាករដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ ២០១៩
- កីឡាករល្អប្រចាំឆ្នាំ ២០១៩
- កីឡាករវ័យក្មេងល្អប្រចាំឆ្នាំ ២០១៩
- កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ២០១៩
ជាមួយគ្នានេះ ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តកំពត ចាន់ វឌ្ឍនាកា ក៏បានឈ្នះពានរង្វាន់ចំនួនបីផងដែរ ដូចជា៖
- កីឡាករខ្មែរទាត់បញ្ចូលទីច្រើនជាងគេ
- កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ២០១៩
- កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៩
គួរឲ្យដឹងដែរថា សៀង ចន្ធា បានផ្លាស់ចេញពីសាលាបាល់ទាត់ជាតិបាទី មកចូលរួមជាមួយបឹងកេតហើយ ដូច្នេះនៅរដូវកាលថ្មី២០២០ខាងមុខ សៀង ចន្ធា នឹងត្រូវចាប់ដៃគូគ្នាជាមួយសិស្សច្បង ចាន់ វឌ្ឍនាកា ក្នុងតំបន់ប្រយុទ្ធរបស់ក្លឹបជើងឯកលីគកំពូល៣សម័យកាល៕
រូបភាព៖ Boeung Ket Football Club