ប៉ៃលិន៖ គ្រប់យ៉ាង វាជារឿងពិត ដោយពេលនេះ បងប្អូននាយចឺម បានបញ្ចេញមកខ្លះៗហើយ សូម្បីតែ តារាកំប្លែង អ្នកនាង អ៊ីត និង តារាកំប្លែង នាយក្រូច ប្រាប់ពីដំណើរដើមទង ជុំវិញហេតុការណ៍ទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីព្រឹកមិញ នាយក្រូច បានLiveវីដេអូ ក្នុងហ្វេសប៊ុក តែមិនបានប៉ុន្មានក៏បានលុបទៅវិញ តែខាងខ្មែរឡូត ក៏អាចស្រង់ពាក្យសម្តីមកជូន ប្រិយមិត្តបានមួយចំនួនដដែល ដោយលោកថា រឿងនាយចឺម ជារឿងពិត១០០ភាគរយ មិនមែនជាការថតកុន ឬថតវីដេអូចម្រៀងទេ។ ដោយថ្ងៃកើតហេតុនាយចឺម នៅម្នាក់ឯង តែមិនដឹងបែបណា បានជាជនបង្ក បានមកដល់ និងយកឈើជ្រុងមកតាមខ្លួន និងវាយយកៗ រហូតធ្វើឲ្យនាយចឺម មិនអាចជួយខ្លូនឯងបាន ក៏បានរត់សំដៅ ទៅឲ្យ កន្លែងម៉ាស្សាមួយកន្លែង ឲ្យជួយ ព្រោះឃើញមនុស្សច្រើន។ ប៉ុន្តែស្របពេលយប់ផង ណាមួយ អ្នកនៅទីនោះ ពិបាកនឹងជួយទៀត បានត្រឹមជួយឃាត់ តែជនបង្ក បានវាយទៅកាន់ផ្នែកខាងក្បាលធ្ងន់ធ្ងរជាងគេ ហើយក្រៅពីនោះ គឺផ្នែកដៃ ក៏ត្រូវខ្លាំងដែរ ដោយសារតែ នាយចឺម បានយកដៃរងមុខ និងក្បាល។ ក្រោយពីវាយហើយ ជនបង្កក៏បាន រត់គេចខ្លួន តែសមត្ថកិច្ច នៅតែអាចចាប់ឃាត់ខ្លួនបានទាន់ពេលវេលា។
រហូតមកទល់ពេលនេះ នាយក្រូច នៅតែអះអាងថា រឿងរ៉ាវដែលថា ក្មួយលោក ញ៉ែសង្សារគេ ឬយ៉ាងណា គឺមិនទាន់ច្បាស់ទេ មិនដឹងខាងស្រី ឬខាងណា ឆាតរកគេមុន តែនាយចឺម ប្រាកដជា មានភស្តុតាង នៅក្នុងគណនីហ្វេសប៊ុករបស់លោក បើទោះបីជាពេលនេះ ទូរស័ព្ទចឺម បែកខ្ទេចក៏ដោយ។ ដូច្នេះលោក មិនទាន់បន្ទោសក្មួយរបស់លោកនោះទេ មានតែអាណិត ដែលលោក មិនអាចជួយក្មួយបាន។
ក្នុងនោះ នាយក្រូច ពិតជាមានការសោកស្តាយយ៉ាងខ្លាំង នៅពេលដឹងដំណឹងថា ក្មួយរបស់លោក បានជួបរឿងអាក្រក់បែបនេះ ទាំងដែលកន្លងមក ក្រុមគ្រួសារ និងបងប្អូន ស្រលាញ់បីបាច់ មិនដែលប្រើអំពើហិង្សាលើរូបលោក សូម្បីតែបន្តិច។ ជាពិសេស ថ្ងៃនេះ នាយចឺម ក៏បានរៀបចំសំណុំរឿង ព្រោះថារឿងនេះ មិនទាន់ចប់ងាយស្រួលនោះទេ។
យ៉ាងណាមិញ ក៏មានប្រភពព័ត៌មានច្បាស់ការមួយ បានឲ្យដឹងថា នាយចឺម បានទារថ្លៃសំណង៣ម៉ឺនដុល្លារ ជាមួយនឹងស្នាមរបួស និងប៉ះពាល់ផ្លូវចិត្តលោកខ្លាំង ព្រោះជាលើកទី១ ដែលមានគេមកវាយលោក ធ្ងន់ធ្ងរបែបនេះ ខណៈលោក ជាតារាចម្រៀងល្បីមួយរូប។ ប៉ុន្តែជនបង្ក ព្រមសង១ម៉ឺនដុល្លារ តែនាយចឺម មិនព្រម ដូច្នេះរូបលោក នឹងបន្តរឿងនេះ ទៅតាមនីតិវិធីច្បាប់ទៀត៕
ខ្មែរឡូតនឹងជម្រាបជូនព័ត៌មានទៅកាន់ប្រិយមិត្ត ជាបន្តទៀត!!