ភ្នំពេញ៖ ប្រិយមិត្តដែលនិយមប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបហើយថា កាលពីយប់មិញ មានរឿងដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីលេចលឺពត៌មានមកថា នាយចឺម ដែលជាតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព ត្រូវបានបុរសមួយរូប ប្រើអំពើហិង្សាយ៉ាងដំណំ ដោយសារតែរូបលោក ញ៉ែសង្សារគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មកទល់នឹងពេលនេះ នាយចឺម មិនទាន់ចេញមុខបកស្រាយ បំភ្លឺការពិតនៅឡើយ ធ្វើឲ្យហ្វេនៗងឿងឆ្ងល់ និងចង់ដឹងថាជាការពិត ឫយ៉ាងណា។
ស្រាប់តែ កាលពីយប់មិញ ស្រី អ៊ីត ដែលជាតារាកំប្លែងស្រី និងត្រូវជាមីងបង្កើតរបស់ នាយចឺម បានចេញមុខបកស្រាយ ទាក់ទាក់បញ្ហានេះ ដោយបានបង្ហោះសារមួយឃ្លាថា៖
បន្ថែមពីនេះដែរ ស្រី អ៊ីត បានបង្ហោះរូបភាពមួយសន្លឹក ជាមួយនាយចឺម និងជូនពរឲ្យរូបលោកបានជៀសផុតពីរឿងមិនល្អ ជោគជ័យគ្រប់យ៉ាង។
ដោយឡែក ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រ សម្ដែងការព្រួយបារម្ភចំពោះតារាចម្រៀងប្រុសរូបនេះគ្រប់គ្នា ព្រមទាំងនៅតែចាំតាមដាន ការបកស្រាយបំភ្លឺ ពីរូបគេជានិច្ច៕