ចិន៖ ថ្មីៗកន្លងទៅនេះ ស្ត្រីពីរនាក់មានជាតិស្រវឹងក្នុងខ្លួន ត្រូវបានចោទប្រកាន់ពីបទលួចឆ្កែមួយក្បាល កំឡុងថ្ងៃវិស្សមកាលរបស់ពួកគេនៅក្នុងទីក្រុង Supian។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ខណៈពេលស្ត្រីទាំងពីរកំពុងដើរ ស្រាប់តែប្រទះឃើញឆ្កែមួយក្បាលដេកលើចិញ្ចើមផ្លូវ។ ស្ត្រីម្នាក់បានដើរបកទៅក្រោយវិញ រួចចាប់អូសឆ្កែមួយក្បាលនោះយកទៅជាមួយ។
ជនជាប់ចោទម្នាក់នាមត្រកូល Lu បានឲ្យដឹងថា នៅពេលទៅដល់កន្លែងដែលពួកគេស្នាក់នៅ ឆ្កែមិនអាចដើរបានទៀតទេ ដូច្នេះក៏សុំឲ្យមិត្តភក្ដិម្នាក់ទៀតចុះមកជាន់ក្រោមដើម្បីយកវាទៅជាន់ខាងលើ។ ដោយសារតែឆ្កែគួរឲ្យស្រលាញ់ខ្លាំងពេក ហើយទប់អាម្មណ៍មិនបាន ទើបពួកគេទាំងពីរសម្រេចចិត្តចាប់អូសបែបនេះ។
ប៉ូលិសឲ្យដឹងដែរថា ក្រោយពីបាត់ឆ្កែ ម្ចាស់របស់វាបានដាក់ពាក្យបណ្ដឹងភ្លាមៗ ហើយឆ្កែមួយក្បាលនោះ ជាពូជឆ្កែ Akita ប្រភពមកពីប្រទេសជប៉ុន និងមានតម្លៃចំនួន៤,៥០០យ័ន (ប្រមាណ៦៤២ដុល្លារអាមេរិក)។
ជុំវិញករណីខាងលើនេះ ជនជាប់ចោទទាំងពីរត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយការស៊ើបអង្កេតនៅតែបន្ដ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖