ភ្នំពេញ៖ ក្រោយទើបតែចូលរោងភ្ជាប់ពាក្យប៉ុន្មានខែមុននេះ នៅថ្ងៃនេះដែលជាថ្ងៃជ័យវេលាល្អ របស់តារាប្រុសលោករិន សាវ៉េត និងភរិយាថ្មីដែលបានធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម អបអរដល់គូស្វាមីភរិយាថ្មីថ្មោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កម្មវិធីនាព្រឹកនេះដែរ ត្បិតតែមិនសូវមានការចូលរួមច្រើនពីសំណាក់មិត្តរួមសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាកម្មវិធីរបស់លោកបាន ធ្វើឡើងពោរពេញដោយស្នាមញញឹម និងក្តីសុខយ៉ាងខ្លាំង។ ជាពិសេសនោះគឺ កូនម្លោះក្រមុំក៏បានតែងខ្លួនយ៉ាងស្រស់ស្អាតខ្លាំង នៅក្នុងឈុតប្រពៃណីសាកសមគ្នាគួរឲ្យសរសើរ។
តាមរយៈថ្ងៃដ៏ពិសេសនេះដែរ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ក៏បានចូលរួមអបអរដល់លោកនិងភរិយាថ្មីគ្រប់គ្នា ក្រោយបានចាប់ដៃគ្នាមួយរយៈពេលនេះ យល់ចិត្តយល់ថ្លើមគ្នា។
គួរបញ្ជាក់ផងដែរថា នេះជាមង្គលការទី២របស់តារាប្រុសរូបនេះ ដែលបានធ្វើឡើងក្រោយភរិយាដើម បានមរណភាពដោយសារតែជំងឺប្រចាំកាយអស់ពេលប៉ុន្មានឆ្នាំមកនេះ ស្របពេលដែលកូនៗក៏នៅតូចត្រូវការអ្នកមើលថែ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖