ភ្នំពេញ៖ ក្រុមហ៊ុន Vivo បានរៀបចំកម្មវិធីប្រម៉ូសិនពិសេសទៀតហើយក្នុងឱកាសបុណ្យណូអ៊ែល លោកអ្នកគ្រាន់តែទិញទូរស័ព្ទម៉ូឌែល Vivo Y12 តម្លៃដើម ១៦៩$ បញ្ចុះនៅសល់ ១៥៩$។ Vivo S1 វិញតម្លៃដើម ២៦៩$ បញ្ចុះនៅសល់ ២៣៩$ កាន់តែពិសេសចំពោះស្មាតហ្វូនម៉ូឌែល Y91C លោកអ្នកគ្រាន់តែជាវម៉ូឌែលម៉ាកនេះ និងបន្ថែមជូនកាសថែមទៀតផង អស្ចារ្យណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្មាតហ្វូនទាំងបីនេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ កាមេរ៉ាខាងមុខបែបតំណក់ទឹក និងមានអេក្រង់ទំហំធំទូលាយ ដែលធ្វើឲ្យអ្នកងាយស្រូលក្នុងការទស្សនាត្រជាក់ភ្នែក ហើយថែមទាំងងាយស្រួលក្នុងការថតរូបថែមទៀត។ ជាពិសេសស្មាតហ្វូនទាំងបីនេះវាមានបំពាក់នូវមុខងារស្កេនមុខដោះសោយ៉ាងរហ័សត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ និងមានសុវត្ថិភាពបំផុត។ រីឯកាមេរ៉ាខាងក្រោយ អាចថតរូបព្រាលផ្ទៃខាងក្រោយ (portrait) បានយ៉ាងស្អាតល្អដូចអ្នកជំនាញថតរូបអ៊ីចឹង។
មិនតែប៉ុណ្ណោះសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមវិញ គឺត្រូវម៉ាច់តែម្តង កម្លាំងថ្មសាកបានឆាប់រហ័ស និងថែមទាំងលេងបានយូរមិនងាយនឹងអស់ថ្មថែមទៀត។
រួសរាន់ឡើងការប្រូម៉ូសិននេះ លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាបានរហូតដល់អស់ពីស្តុក។ រីឯកាដូ Christmas star នេះវិញ អាចរកបាននៅតាមបណ្តាហាងដែលមានស្តង់ vivo ចាប់ពីថ្ងៃទី១៥ ខែធ្នូ រហូតដល់ថ្ងៃទី០១ មករា ឆ្នាំ២០២០ ប្រញាប់ឡើងសូមកុំឲ្យឱកាសនេះកន្លងផុតទៅឲ្យសោះ៕