​​​​ស្មាតហ្វូនជំនាន់ថ្មីបងប្អូនត្រកូល Y vivo Y12s សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh តម្លៃត្រឹម $129 មានវត្តមាននៅលើទីផ្សារ​កម្ពុជាហើយ!

//s9.kh1.co/0a/0aef47024279d7e46d1181398cafd008329c744c.jpg
បច្ចេកវិទ្យា

 ២០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

vivo Y12s គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយការច្នៃប្រឌិត។

ភ្នំពេញ៖ vivo Y12s គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយការច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។ ម្យ៉ាងវិញទៀត​មកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y12s នេះវិញ ចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​​​​ស្មាតហ្វូនជំនាន់ថ្មីបងប្អូនត្រកូល Y vivo Y12s
​​​​ស្មាតហ្វូនជំនាន់ថ្មីបងប្អូនត្រកូល Y vivo Y12s

ស្មាតហ្វូន vivo Y12s ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.51inch ដែលហៅថា Helio P35​​ ​មានកម្រិតបង្ហាញ HD+។ លើសពីនេះទៅទៀត អ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងត្រជាក់ភ្នែក និង​​ធំទូលាយ ដែលព្រមមកជាមួយរចនាបទ ឡើងមានភាពងាយស្រួលនៅក្នុងការកាន់។​ សម្រាប់ផ្នែកកាមេរ៉ាមុខវិញ មានទំហំ 13MP អាចថតស៊ែហ្វីរូបបានច្បាស់។ 

ដើម្បីធានាបានថា អ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y1​2s បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាត បានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 2 គ្រាប់ដែលមានទំហំ 13MP+2MP។ រឹតតែពិសេសនោះ ចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។ លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។

Y12s ដំណើរការដោយ​ Processer ប្រភេទ​​ octa-core និងមាន​ Ram3GB+Rom32GBដែលមានលក្ខណៈពិសេសរបស់ ​​Funtouch OS11 ផ្នែកលើ Android10 ដូចនេះហើយទើបធ្វើឲទូរស័ព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។​ ជាមួយនឹងពណ៌គឺមានជម្រើសថ្មីពីរផងដែរនេះគឺ​​ Phantom Black​ និង Glacier Blue

កាន់តែពិសេសនេះសម្រាប់តម្លៃរបស់វាវិញ គឺត្រូវបានដាក់លក់លើទីផ្សារក្នុងកញ្ចប់តម្លៃត្រឹមតែ $129 តែប៉ុណ្ណោះ។ ហើយមួយវិញទៀតរាល់អតិថិជនរបស់​ vivo ដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y12s នេះ​ លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេសកម្ពុជា៕

​​​​ស្មាតហ្វូនជំនាន់ថ្មីបងប្អូនត្រកូល Y vivo Y12s
​​​​ស្មាតហ្វូនជំនាន់ថ្មីបងប្អូនត្រកូល Y vivo Y12s
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T