Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា ដែលឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ី!

//s5.kh1.co/8b/8bb2e207ce738e1f1d59b887255552051a8a064a.jpg
សង្គម

 ១៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ​វា​គឺជា​ឆ្នាំ​ដ៏​រំភើប​សម្រាប់ ​ក្រុមហ៊ុន Urban Hub (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធីឌី ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ ​ដែល​ទទួលបាន​សមិទ្ធផល​ដ៏​អស្ទារ្យ ខណៈ​ជិត​បញ្ចប់​ឆ្នាំ​២០១៩​ នេះ​។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ក្រម​ហ៊ុន​ទទួលបាន​ពានរង្វាន់​ជាច្រើន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស សម្រាប់​គម្រោង​អភិវឌ្ឍ​ខុនដូ​ ប្រណីត និង​មាន​តម្លៃសមរម្យ និង​ការរួមបញ្ចូល​ភាព​ច្នៃប្រឌិត​ខ្ពស់ដល់​គម្រោង​របស់ខ្លួន​។​​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​នេះទទួលបាន​ពានរង្វាន់​ចំនួន​៦ ​នៅក្នុង​ឆ្នាំនេះ សម្រាប់​គម្រោងខុន​ដូ​ Urban Village ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។

Urban Village បានឈ្នះ​ពានរង្វាន់​ «​ក្រុមហ៊ុន​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​» នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អច-លនទ្រព្យ Property Guru Asia Property Awards កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅក្នុងទីក្រុង​បាងកក​។

Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា
Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា
Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា
Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា

ជាការ​ពិតណាស់ វា​ជាការ​ទទួលស្គាល់​ក្រុមហ៊ុន​របស់​យើង​។ យើង​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ដំបូង​គេ​នៅ​កម្ពុជា​ដែល​បានឈ្នះ​ពានរង្វាន់​នេះ​។ មាន​អ្នកចូលរួម​ប្រកួតប្រជែង​ជាច្រើន​ហើយ​ភាគច្រើន​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​។ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Hub លោកស្រី Catherine Chan មានប្រសាសន៍ថា​៖

«​ពានរង្វាន់​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ BDO ដែល​ជា​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ​ដ៏​ល្បីល្បាញ​។ វា​ជា​វេទិកា​ដែលមាន​ភាព​សុក្រឹត ​និង​ត្រូវមាន​ការទទួលស្គាល់​។ ប្រាកដ​ណាស់​អតិថិជន​របស់​យើង​នឹង​កាន់​តែមាន​ទំនុកចិត្ត​លើ​គម្រោង​របស់​យើង ពីព្រោះ​គម្រោង​យើង​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ​»​។​

Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា
Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា

កាលពីដើម​ខែឧសភា​ក្នុងឆ្នាំនេះ Urban Village បានទទួល​ពាន-រង្វាន់​ចំនួន​៥​ផ្សេងៗ​គ្នា នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Cambodia Property Awards ប្រចាំ​ឆ្នាំ លើក​ទី​៤ ក្នុងនោះ​មាន​ពានរង្វាន់ ក្រុមហ៊ុន​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត (​ខេ​ម​បូ​ឌា​) ពានរង្វាន់ ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (​ភ្នំពេញ​) ពានរង្វាន់ ខុន​ដូ​ដែល​មាន​ការ​រចនា​ និង​ស្ថាបត្យកម្ម​ល្អ​បំផុត និង​ពានរង្វាន់ ខុន​ដូ​ដែលមាន​ការ​រចនា​ផ្ទៃ​ខាងក្នុង​ល្អ​បំផុត​។  

​គម្រោង​ដ៏​ពេញនិយម​របស់​ក្រុមហ៊ុន គឺ​អគារ​ខុន​ដូ​កម្ពស់​១៩​ជាន់ ដែលមាន​ការ​រចនា​សោភ័ណភាព​លក្ខណៈ​ខ្មែរ មាន​សួនច្បារ មាន​ទេសភាព​ស្រស់បំព្រង រួម​នឹង​ការ​បំពាក់​នូវ​បរិក្ខារ​ដ៏​សម្បូរបែប ដែល​ធ្វើ​ឲ្យ​ខុន​ដូ​នេះ​កាន់​តែស្រស់បំព្រង​ទ្វេ​ឡើង​។ 

​គម្រោង​ខុន​ដូ Urban Village មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថីសម្តេច ហ៊ុន សែន ជា​តំបន់​ដែល​កំពុង​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​មាន​ចម្ងាយ​ជិត​ទីក្រុង​ដ៏​រស់​រវើក​។

Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា
Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា

ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​បានបញ្ចប់​គម្រោង Urban Loft ដែលមាន​អគារ​កម្ពស់​២០​ជាន់ មាន​២អគារ ហើយ Urban Village ដំណាក់កាល​ទី​១ បាន​ត្រៀម​រួចរាល់​សម្រាប់​ប្រគល់ជូន​អតិថិជន​នៅ​ខែមីនា​ឆ្នាំក្រោយ​។

​ដូច្នេះ​ តើ​អ្វី​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ភាពជោគជ័យ​របស់ Urban Village ?

​អ្នកស្រី Chan ពន្យល់ថា​៖

«​យើង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការកសាង​សហគមន៍ ហើយ​យើង​ចង់​ឲ្យ​អតិថិជន​របស់​យើង​មាន​បទពិសោធ​ដ៏​ល្អ​នៅ​ពេល​រស់នៅ​ទីនេះ​។ ដូច្នេះហើយ​ពាក្យ​ស្លោក​របស់​យើង​គឺ​«​រស់នៅ ធ្វើការ និង​កម្សាន្ត​» ហើយ​យើង​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ក្នុង​ការ​រចនា ស្ថាបត្យកម្ម និង​ប្លង់​នៃ​គម្រោង​របស់​យើង​»​។​

អ្នកស្រី Chan បន្ថែមថា៖

«​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​។ យើង​ផ្តល់​ភាព​រីករាយ​ដ៏​វិជ្ជមាន​ដល់​មនុស្ស​គ្រប់គ្នា ហើយ​ខ្ញុំ​គិតថា​វា​ក៏​ជា​ទឹកចិត្ត​របស់​យើង​ផងដែរ​ក្នុង​ការជួយ​ដល់​ប្រទេសជាតិ ប្រជាជន និង​អ្នកប្រើប្រាស់​។ យើង​ផ្តោតលើ​ការ​លើក​កម្ពស់​ការរស់នៅ និង​លក្ខខណ្ឌរស់​នៅ​របស់​ប្រជាជន​។ វា​មិនមែន​គ្រាន់​តែ​ជាការ​សាងសង់​ខុន​ដូ​ប៉ុណ្ណោះ​ទេ​»​។ 

នៅជាប់​នឹង​គម្រោង​ខុន​ដូ Urban Village នោះដែរ គឺ​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh ដែលមាន​ហាង​លក់ទំនិញ កន្លែង​លេង​ហ្គេម កន្លែង​ធ្វើការ​រួម ដែល​ព័ទ្ធជុំវិញ​ដោយ​សួនច្បារ​ពណ៌​បៃតង​ខៀវស្រងាត់ និង​មាន​ផ្លូវ​ដើរ​សម្រាប់​អ្នករស់នៅ​ផងដែរ​។ អ្វីដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​ប្លុក​មួយ ក្នុង​គម្រោង​២ ត្រូវបាន​លក់​អស់​តែ​ក្នុង​រយៈពេល​១​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​បើកសម្ពោធ​។ ឥឡូវ ប្លុក G កំពុងបើក​លក់​។ 

​អ្នកស្រី​បន្ថែមថា​៖

«​ប្រជាជនមាន​ជំនឿ​ចិត្តខ្លាំង លើ​គម្រោង​របស់​យើង ចាប់ តាំងពី​យើង​ត្រូវបាន​ទទួលស្គាល់​ដោយ Asia Property Guru Awards ដែល​ផ្តល់​ពានរង្វាន់​ទាំង​ក្នុងប្រទេស រហូតដល់​ពានរង្វាន់​លំដាប់​អាស៊ី​។ ហើយ​អតិថិជន​របស់​យើង បាន​មើលឃើញ​ពី​របៀប​ដែល​យើង​កសាង​សហគមន៍​របស់​យើង និង​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​រំភើប​រីករាយ​ទាំងអស់​ដែល​យើង​បានធ្វើ និង​អភិវឌ្ឍន៍​»​។

​អ្នកស្រី​បន្តថា​៖

«​យើង​ផ្តោតលើ​អតិថិជន​ភាគច្រើនបំផុត​ដែល​ចាប់​អារម្មណ៍​ទិញ​ខុន​ដូ ទាំងចាស់​ និង​ក្មេង​។ យើង​ផ្តល់​កម្ចី​ចំនួន ៧៥ ភាគរយ រហូតដល់​២៥​ឆ្នាំ​»៕

Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា
Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា

កីឡាករ​បាល់ទាត់​កម្ពុ​ជា លោក ប្រាក់ មុន្នី​ឧ​ត្ត​ម មាន​គន្លឹះ​សំខាន់ៗ​សម្រាប់​អ្នក​ចង់​ទិញ លំនៅឋាន​។ លោក ឧ​ត្ត​ម ដែល​បច្ចុប្បន្ន​ជា​«​ទូត​សុច្ឆន្ទៈ​»​របស់​ក្រុមហ៊ុន Urban Village Hub (Cambodia) Co. Ltd. ថ្លែងថា ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ដើរ​លើ​ទិសដៅ​ដ៏​ត្រឹមត្រូវ​ក្នុង​ការកសាង​លំនៅឋាន​ទំនើប​នៅ​កម្ពុជា​។​ លោកលើកឡើងថា៖

«​ជាមួយ នឹង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំងប្រទេស តម្រូវការ​លំនៅឋាន​ដែលមាន​គុណភាព​ខ្ពស់​ក៏មាន​ការ កើនឡើង​ផងដែរ​នៅក្នុង​ទីក្រុង​។ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​មិនទាន់​ឃើញ​ប្រជាជន​កម្ពុជា​ចាប់អារម្មណ៍​លំនៅឋាន​ទំនើប​ច្រើន​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​ ខ្ញុំ​បាន​កត់​ស​ម្គាល់​ឃើញថា​មាន​ការផ្លាស់ប្តូរ​ច្រើន គឺ​ពួកគេ​មាន​តម្រូវការ​លំនៅ​ឋាន​បែបនេះ​កាន់តែ​ច្រើន​។ ប្រជា​ជន​ចូលចិត្ត​រស់​នៅ​ក្នុង​ខុន​ដូ ពី​ព្រោះ​​វា​មាន​ទីតាំង​ស្ថិត​នៅក្នុង​ទីក្រុង ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែងធ្វើការ​របស់​ពួកគេ​»​។

លោកឧត្តម ថ្លែងថា៖

«​ខ្ញុំ​ជឿជាក់​លើ​គម្រោង Urban Village ពីព្រោះ​វា​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏  អស្ចារ្យ​។ ជាមួយនឹង​តម្លៃ​សមរម្យ​មាន​ទីតាំង​ល្អ និង​ទទួលបាន​ពាន-រង្វាន់​ចំនួន​៦​។»

 ប្រាក់ មុន្នី​ឧ​ត្ត​ម
 ប្រាក់ មុន្នី​ឧ​ត្ត​ម

Urban Village ផ្តល់នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​។យើង​រក​មិនឃើញ​មូល​ហេតុ​ដែល​អតិ​ថិជន​មិនគួរ​ទិញ​នោះទេ​​។ 

​បច្ចុប្បន្ន​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​កំពុង​អភិវឌ្ឍ​គម្រោង​ខុន​ដូ Urban Village ដែលមាន​ទីតាំង​ស្ថិត​នៅតាម​បណ្តោយ​មហាវិថីសម្តេច ហ៊ុន សែន ហើយ​ដំណាក់​កាល​ទី​២ គ្រោង​នឹង​បញ្ចប់​នៅ ខែកញ្ញា ឆ្នាំ​២០២២​។

ដោយពិពណ៌នា Urban Village ថាជា «គម្រោងប្រកបដោយភាពច្នៃប្រឌិត» នោះ លោក ឧត្តម បានថ្លែងថា៖

«ក្រុមហ៊ុន​សម​នឹង​ទទួលបាន​ពានរង្វាន់​ដែល​ខ្លួន​ឈ្នះ​នៅ​ក្នុង​ឆ្នាំនេះ ពីព្រោះ​វា​បាន​បង្ហាញ​អំពី​សមត្ថភាព​របស់ខ្លួន​ក្នុងការ​សាងសង់​ខុន​ដូ​។  ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​សមិទ្ធិផល​របស់ Urban Village ។ ការទទួលស្គាល់​នេះ​មិន​មែន​សម្រាប់តែ​គម្រោង​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេសជាតិ​របស់​យើង​ផងដែរ ពីព្រោះ​វា​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ទទួលបាន​ពានរង្វាន់​នេះ​»​។

លោកបន្ថែមថា៖

«​ខ្ញុំ​ដឹងថា Urban Village គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​ក្តី​សុបិន​ហើយ​សម្រាប់​ខ្ញុំ​ក្នុងនាម​ជា​កីឡាករ​ម្នាក់​ខ្ញុំ​ក៏មាន​ក្តី​សុ​បិ​ន្ត​ដែរ​។ ដូច្នេះ​ប្រសិនបើ​យើង​សហការគ្នា យើង​នឹង​ទទួល​ជោគជ័យ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​ធ្វើជា​ទូត​សុច្ឆន្ទៈរបស់ Urban Village»​។

Urban Village បានឈ្នះ​ពានរង្វាន់​ «​គម្រោង​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​» ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Asia Property Awards លើក​ទី​១៤ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​ទីក្រុង​បាងកក​។

Urban Village មិន​គ្រាន់តែ​ផ្តោតលើ​ការអភិវឌ្ឍ​ខុន​ដូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​លើកកម្ពស់​របៀប​រស់នៅ​​ដោយ​សុខមាលភាព​ផង​ដែរ​តាមរយៈ​បាល់​ទាត់​។

​ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​របស់​ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ក្រុមបាល់ទាត់ China Macau MUST CPK នឹងត្រូវ​ធ្វើឡើង​នៅ​ទីលាន របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​តែម្តង គឺ​នៅ​ថ្ងៃទី ២៨-២៩ ខែធ្នូ​៕

Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា
Urban Village គម្រោងអគារខុនដូដំបូងគេនៅកម្ពុជា
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/36/368146257fcefbf80d938fbd0b96e3a604fec8fc.jpg

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ការស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធកម្ចីឌីជីថល​» និង​ «ការបើកប្រកាសកម្មវិធីចាប់រង្វាន់លើកទឹកចិត្តដល់អតិថិជន សម្រាប់យុទ្ធនាការទូទាត់ប្រាក់កម្ចីទៀងទាត់តាមរយៈដៃគូសហការផ្ទេរប្រាក់​របស់ សម្បត្តិ ហ្វាយនែន»!

 ២៣-កុម្ភៈ-២០២២ 
 ១០ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T