គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ការស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធកម្ចីឌីជីថល​» និង​ «ការបើកប្រកាសកម្មវិធីចាប់រង្វាន់លើកទឹកចិត្តដល់អតិថិជន សម្រាប់យុទ្ធនាការទូទាត់ប្រាក់កម្ចីទៀងទាត់តាមរយៈដៃគូសហការផ្ទេរប្រាក់​របស់ សម្បត្តិ ហ្វាយនែន»!

//s9.kh1.co/36/368146257fcefbf80d938fbd0b96e3a604fec8fc.jpg
សង្គម

 ២៣-កុម្ភៈ-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវការស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធកម្ចីឌីជីថល​ដែលមានឈ្មោះថា Kjey PAPA។

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវការស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធកម្ចីឌីជីថល​ ដែលមានឈ្មោះថា Kjey PAPA បន្ថែមពីនេះទៅទៀត​ សម្បត្តិ ហ្វាយនែន បានធ្វើការចាប់រង្វាន់លើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន និងជូនដំណឹងអំពីអ្នកឈ្នះរង្វាន់សម្រាប់យុទ្ធនាការទូទាត់ប្រាក់កម្ចីទៀងទាត់តាមរយៈដៃគូសហការ​ផ្ទេរប្រាក់របស់ សម្បត្តិ ហ្វាយនែន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីនេះបានរៀបចំឡើងក្រោមការចូលរួមពីលោក Harvey Poh អគ្គនាយករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងដៃគូសហការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ជាច្រើនរូបផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/fc/fc2e1824be997d90a746775cc840720a9505bc97.jpg

ជាការចាប់ផ្តើមនៃកម្មវិធី លោក Harvey Poh បានសម្តែងការថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយស ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ​ ដែលបានចូលរួមក្នុងកម្មវិធីនេះ។

ដោយសារការរីករាលដាល់នៃជំងឺ​ Covid-19 បានបង្ខំ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ផ្លាស់ប្តូរ​ររៀប​រស់នៅ​តាម​បែបគន្លងថ្មី ដែល​មាន​ដូចជា ការ​រស់នៅ​ស្អាត និង​ផ្លាស់ប្តូរ​របៀប​ទំនាក់ទំនង​សង្គម ជំនួស​ដោយ​បច្ចេកវិទ្យា និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ជា​ដើម។ ស្រប​ពេលនេះ​ដែរ ដើម្បីសម្រប​ខ្លួន​ទៅ​នឹង​ការ​រស់​នៅបែប​គន្លង​ថ្មី​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានផ្តួចផ្តើមគំនិតក្នុងការបង្កើតនូវប្រព័ន្ធស្នើសុំប្រាក់កម្ចី​តាមប្រព័ន្ធឌីជីថល ដែលមានឈ្មោះថា Kjey PAPA

https://s9.kh1.co/__image/w=650,h=434,q=100/05/05c82913b36ff04243feb9c82b1ffeeae577ec97.jpg

ប្រព័ន្ធនេះនឹងជួយរួមចំណែកផ្តល់អត្ថប្រយោជន៍សម្រាប់សម្រួលដល់អតិថិជនដែលមានបំណងស្នើសុំប្រាក់កម្ចីពី សម្បត្តិ ហ្វាយនែន ដោយទទួលបានភាពងាយស្រួល ដោយអតិថិជនគ្រាន់តែ​បំពេញនូវព័ត៌មាន និងភ្ជាប់ឯកសារដែលតម្រូវមួយចំនួន​ប៉ុណ្ណោះដោយមិនចាំបាច់ជួបជាមួយបុគ្គលិករបស់ សម្បត្តិ ហ្វាយនែន ផ្ទាល់ឡើយ។ នេះជាការរួមចំនែកមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាការកែប្រែរបៀបនៃការផ្តល់សេវាថ្មីជូនអតិថិជន និងអភិវឌ្ឍន៍ខ្លួនអោយទាន់ក្នុងវិស័យបច្ចេកវិទ្យានាពេលសព្វថ្ងៃនេះ។ ​

https://s9.kh1.co/__image/w=650,h=434,q=100/5c/5c94726b19c090b4eb512373ce5648aad4851dfa.jpg

បន្ថែមក្នុងកម្មវិធី លោក Harvey Poh បានផ្តល់នូវកិត្តិយសចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ដែលបានប្រើប្រាស់សេវាប្រាក់កម្ចី ដែលមានការបង់សងទៀងទាត់ល្អតាមរយៈដៃគូសហការផ្ទេរប្រាក់របស់សម្បត្តិហ្វាយនែន។​​ កម្មវិធីនេះជាយុទ្ធនាការមួយដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន តែងតែបានអនុវត្តកន្លងមក ដើម្បីលើកទឹកចិត្តជូនអតិថិជនរបស់ខ្លួនអោយមានការចូលរួមថែ​រក្សា​ យល់ដឹងនូវសារៈសំខាន់នៃប្រវត្តិសង់ប្រាក់កម្ចីរបស់ពួកគាត់។

https://s9.kh1.co/__image/w=650,h=434,q=100/a0/a042c51709f6ee014c957ca33ab64a700286ef24.jpg

ជាចុងបញ្ចប់នៃកម្មវិធី​ លោក Harvey Poh បានសម្តែងនូវការថ្លែងអំណរគុណចំពោះភាពជឿទុកចិត្ត និងការគាំទ្រពីសំណាកអតិថិជន​ ក៏ដូចជាដៃគូសហការដែលបាន​បន្តគាំទ្រនូវការប្រើប្រាស់សេវាកម្មផ្នែកហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន កន្លងមក និងជូនពរ លោក លោកស្រី អោយទទួលបានសេចក្តីសុខ ភាពជោគជ័យ និងសេចក្តីរីកចំរើន៕

https://s9.kh1.co/__image/w=650,h=434,q=100/9c/9c558499c1f3f944e5020826831c438c33e1bd1d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/33/33977c6bf0ed190ceadf7e48414f6c0cde836517.jpg
https://s9.kh1.co/__image/w=650,h=434,q=100/2b/2b48cc0c08b707ae2a943271701f0de3d9c6b48d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9e/9e2939c87f3a207fd801858bd7e93059748974f4.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T