ឡូយមែនទែន! ឥឡូវ Google Assistant អាចធ្វើជាអ្នកបកប្រែផ្ទាល់មាត់នៅលើទូរសព្ទបានហើយ

//s5.kh1.co/39/396132e30fb1fc66ba10d4f42829868393ebc69a.jpg
បច្ចេកវិទ្យា

 ១៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ កាលពីមុនមុខងារបកប្រែផ្ទាល់មាត់របស់​ Google គឺមានវត្តមានតែនៅលើ Smart Speakers និងឧបករណ៍មួយចំនួនប៉ុណ្ណោះ ប៉ុន្តែឥឡូវមុខងារមួយនេះបានដាក់ឲ្យប្រើប្រាស់នៅលើទូរសព្ទដៃហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃនេះទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS សុទ្ធតែទទួលបានមុខងារមួយនេះ ហើយវាបានបញ្ចេញឲ្យប្រើប្រាស់សម្រាប់មនុស្សទូទាំងពិភពលោកតែម្ដង។ មុខងារបកប្រែផ្ទាល់មាត់នេះគឺដំណើរការនៅក្នុងកម្មវិធី Google Assistant ដោយគ្រាន់តែយើងនិយាយថា  “Hey Google, be my German translator” ឬ “Hey Google, help me speak Thai,” រួចមុខងារនេះនឹងបកប្រែឲ្យយើងទាំងសំណេរនិងសំឡេង។

មុខងារបកប្រែផ្ទាល់មាត់នៅលើកម្មវិធី Google Assistant 
មុខងារបកប្រែផ្ទាល់មាត់នៅលើកម្មវិធី Google Assistant 

ដូចនេះដំណើរកម្សាន្តរបស់អ្នកទៅបរទេសលែងចោទជាបញ្ហា ពីព្រោះ Google Assistant អាចធ្វើជាអ្នកបកប្រែផ្ទាល់ខ្លួនរបស់អ្នកបាន។

ឥឡូវមុខងារមួយនេះអាចគាំទ្រភាសាមួយចំនួនប៉ុណ្ណោះ ប៉ុន្តែគួរឲ្យសោកស្ដាយដែលមុខងារមួយនេះមិនអាចបកប្រែជាភាសាខ្មែរ៕

ខាងក្រោមជាបញ្ជីភាសាដែលអាចបកប្រែផ្ទាល់មាត់បាន៖

https://s5.kh1.co/__image/w=650,h=675,q=100/50/50cafc5335105de79097965f43b74664614840b9.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T